ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ផ្ទះចំនួន៦ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបន្តប្រគល់ជូនជនចាស់ជរា ជាគ្រួសារក្រីក្រ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់

ផ្ទះចំនួន៦ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបន្តប្រគល់ជូនជនចាស់ជរា ជាគ្រួសារក្រីក្រ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ផ្ទះចំនួន៦ខ្នង ដែលសាង់សង់ឡើងជាប្លង់រួមតែមួយដូចៗគ្នា ធ្វើអំពីដែក ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី មានទំហំ៤x៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ត្រូវបានបន្តប្រគល់ជូន ជនចាស់ជរា និងជាគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័ល ជួបការលំបាកខ្លាំង ក្នុងសង្កាត់រលាប សង្កាត់ចំរើនផល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកតា លោកយាយ ជាជនចាស់ជរា និងជាគ្រួសារក្រីក្រ ទាំង៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ ដែលត្រូវបានទទួលផ្ទះនាពេលនេះ បានសម្តែងនូវសេចក្តីត្រេកអរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ លោក ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាជនតាមមូលដ្ឋាន និងទីជនបទ ជាក់ស្តែងដូចជារូបគាត់ជាដើម។ ពួកគាត់ប្តេជ្ញាគាំទ្រ និងដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកតា លោកយាយ ជាជនចាស់ជរា និងជាគ្រួសារក្រីក្រ ដែលកំពុងរស់នៅក្នុងស្ថានភាពទីទ័ល ជួបលំបាកខ្លាំង ទាំង៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ ពោលគឺមិនទុកឱ្យពួកគាត់រស់នៅដោយភ័យខ្លាច ឬខ្វះស្បៀងបរិភោគឡើយ។
លោក ខូយ រីដា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន ឱ្យបានជាប់ជាប្រចាំ និងព្យាយាមជួយបងប្អូនទាំងអស់នោះ ឱ្យបានទាន់ពេលវេលា នៅពេលគាត់ជួបបញ្ហាផ្សេងៗ ចៀសវាងការព្យាយាមលាក់កំបាំងព័ត៌មាន ដែលធ្វើឱ្យពួកគាត់មានការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ។

គួរជម្រាបជូនថា គិតមកដល់ពេលនេះ ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន៨ខ្នងហើយ ត្រូវបានប្រគល់ជាបន្តបន្ទាប់ ជូនដល់ជនជាស់ជរា និងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័ល ជួបការលំបាកខ្លាំង ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន៖
ផ្ទះទី១៖ ប្រគល់ជូន លោកតា គា ជឹម និងលោកយាយ ឃុត ឃិន ជាជនចាស់ជរា រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ផ្ទះទី២៖ ប្រគល់ជូន លោកតា សែម ស្រះ និងលោកយាយ ណុប អុន ជាជនចាស់ជរា រស់នៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ផ្ទះទី៣៖ ប្រគល់ជូន លោកយាយ មាំ​ អុន​​ រស់នៅភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៤៖ ប្រគល់ជូន លោកយាយ មាស ហុន​ រស់នៅភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៥៖ ប្រគល់ជូន លោកយាយ គង់ គឹមអាត​ រស់នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៦៖ ប្រគល់ជូន លោកយាយ តូច អែវ​ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៧៖ ប្រគល់ជូន លោកស្រី ចាន់ ច្រឹប​ រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ផ្ទះទី៨៖ ប្រគល់ជូន លោកយាយ សាន រុំ​ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.