ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត

គ្រួសារ​រងគ្រោះ​ដោយ​អំពើ​ប្លន់​ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​សួរ​សុខ​ទុក​ផ្តល់​អំណោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ គ្រួសារ​រងគ្រោះ​ដោយសារ​ក្រុមចោរ ៣ នាក់​វាយ​ប្លន់​យក​មាស​ប្រាក់​គ្រឿងអលង្កា និង​ម៉ូតូ ត្រូវ​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ចុះ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ ជា​ថវិកា មួយចំនួន​ជូន និង​សន្យា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ពេល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥ ។​

​គួរ​រំលឹក​ផងដែរ​៖​កាលពី​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០១៥​មាន​ក្រុមចោរ​៣​នាក់ មិន​ស្គាល់​សាវតា ប្រដាប់​ដោយ​កាំភ្លើង អាកា​មួយ​ដើម បាន​ចូល​ទៅ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ​ឈ្មោះ ថោង ចុង អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ ក្រោយ​វាយ​ធ្វើបាប​ម្ចាស់ផ្ទះ ក្រុមចោរ​បាន​ប្រមូល​យក​ម៉ូតូ ២ គ្រឿង  ប្រាក់​ខ្មែរ​៥០០០០​ម៉ឺន​រៀល ទូរស័ព្ទ​២​គ្រឿង ខ្សែ ក ផ្លា​ទីន ២ ខ្សែ ចិញ្ចៀន​ផ្លា​ទីន ៤ វង់​ក្រវិល​ផ្លាទី ១ គូ ក្រវិល​មាស​១​គូ​ទម្ងន់​១​ជី ។​

​លោក​ឧត្តមសេនីយ៍ អាត់ ខែម​ស្នងការ​នគរបាល​ការ​ខេត្ត បន្ទាប់​ពី​សួរសុខទុក្ខ​ជនរងគ្រោះ​រួច​បាន​សន្យា​និង​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ​ក្រុម​ចោរប្លន់​យក​ម​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​ខាន​ទាល់តែ​បាន ៕​

2015_08_08r1 (3) 2015_08_08r1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.