ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

ព្រៃវែង : នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ក្នុងនោះ ក៏មានវត្តមានលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រីអភិបាលស្រុក ព្រមទាំងកងកម្លាំងទាំងបី និងសមាជិក សមាជិកា សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា តាមរយ:អំពើល្អរបសស់យុវជន បច្ចុប្បន្ននេះ ស.ស.យ.ក. បាននិងកំពុងក្លាយទៅជានិមិត្តរូបដ៏ល្អនៅក្នុងដួងចិត្តប្រជាពលរដ្ឋ ហេតុនេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ហើយក្ដាប់ឲ្យបាននូវស្ថានភាពប្រវត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានបង្ហាញនូវគោលជំហរយ៉ាងមុតមាំក្នុងការគាំទ្រនូវគម្រោងព្រែកជីក ហ្វូណន-តេជោ ដែលគម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សេដ្ឋកិច្ចប្រទេសជាតិ ជាពិសេសការបង្កើតឱ្យមានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅទិសនិរតី និងការបង្កើតប្រព័ន្ធរំដោះទឹកជំនន់ជាដើម។ ក្នុងស្មារតីនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាគាំទ្រ “ការសាងសង់ព្រែកជីកហ្វូណន-តេជោ” ដើម្បីទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ទាំងក្នុងបច្ចុប្បន្ន និងបន្តទៅអ្នកជំនាន់ក្រោយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.