ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

អភិបាលខេត្តកំពត បន្តចុះចែកបណ្ណកម្មសិទ្ធដីធ្លី ជិត៧ពាន់ក្បាលដី ជូនពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកចំនួន៣

អភិបាលខេត្តកំពត បន្តចុះចែកបណ្ណកម្មសិទ្ធដីធ្លី ជិត៧ពាន់ក្បាលដី ជូនពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកចំនួន៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះផ្ដល់បណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) ជូនពលរដ្ឋមកពីស្រុកចំនួន៣ នៃខេត្តកំពត។ ពិធីនេះបានជួបជុំប្រព្រឹត្តធ្វើឡើង ក្នុងបរិវេណសាលាស្រុកឈូក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់បណ្ណកម្មសិទ្ធនោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញចាប់តាំងពីអាណត្តិ នៃការដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់អាណត្តិ នៃការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្តេចទាំងពីរ បានដាក់ចេញនូវវិធានការ ក៏ដូចជាការចង្អុលបង្ហាញមកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតាមបណ្តាខេត្ត ឲ្យពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់បំផុត។

លោកបន្ដថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានខេត្តកំពត សម្រេចបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដែលជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋ បានប្រមាណជាង៨ពាន់ក្បាលដី ដែលនេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ក៏ដូចជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តថា យើងអាចមានពេលវេលាចូលរួមសំណេះសំណាល ព្រមទាំងទទួលបាននូវបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់របស់រាជរដ្ឋាភិបាលនាពេលនេះ គឺកើតឡើងដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយពលរដ្ឋត្រូវបានគិតគូយ៉ាងដិតដល់ពីប្រមុខដឹកនាំប្រទេស ដូច្នេះយើងទាំងអស់គ្នាមិនត្រូវភ្លេចគុណចំពោះវីរៈភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជានោះឡើយ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឲ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះ គឺមានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ជុំគិរី និងស្រុកឈូក ដែលមានក្បាលដី សរុបចំនួន ៦,៨៤១ក្បាលដី ស្មើនឹង ២,១៣០គ្រួសារ។

ក្នុងនោះភូមិព្រៃស្បូវ ឃុំនារាយណ៍ នៃស្រុកឈូក មានក្បាលដី សរុបចំនួន ១,១៦០ក្បាលដី ស្មើនឹង ៥១៤គ្រួសារ, ភូមិនារាយណ៍ ឃុំនារាយណ៍ នៃស្រុកឈូក មានក្បាលដី សរុបចំនួន ១,៨៨៥ក្បាលដី ស្មើនឹង ៧៦៦គ្រួសារ, ភូមិខ្ពរុន ឃុំស្រែចែង នៃស្រុកជុំគិរី មានក្បាលដី សរុបចំនួន ១,៧៦៦ក្បាលដី ស្មើនឹង ៧៥៩គ្រួសារ និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង នៃស្រុកដងទង់ មានក្បាលដី សរុបចំនួន ២,០៣០ក្បាលដី ស្មើនឹង ៩១គ្រួសារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.