ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តកែប សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដុតឧបករណ៍នេសាទខុសច្បាប់ និងលេងសត្វអណ្តើកចូលសមុទ្រ

រដ្ឋបាលខេត្តកែប សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដុតឧបករណ៍នេសាទខុសច្បាប់ និងលេងសត្វអណ្តើកចូលសមុទ្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប)៖ លោក ហ៊ួរ មិថុនា អភិបាលរង តំណាងលោកអភិបាលខេត្តកែប និងឧត្តមនាវីទោ លី ហួត មេបញ្ជការទីបញ្ជាការជួរមុខនៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីនៃស្ថាប័នជំនាញ កងកម្លាំងពាក់ព័ន្ធក្រោមឱវាទ រួមទាំងក្រុមអភិរក្សធនធានជលផលសមុទ្រ(MCC) និងប្រជានេសាទជាច្រើននាក់ បានធ្វើពិធីដុតបំផ្លាញនៅឧបករណ៍នេសាទខុសច្បាប់ និងលេងសត្វអណ្តើកសមុទ្ រ(ល្មិក) ចូលទៅក្នុងសមុទ្រធម្មជាតិវិញ។

ពិធីនេះរៀបចំឡើងនៅស្នាក់ការសន្តិសុខកោះពោធិ៍ ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយមន្ត្រីនៃខណ្ឌរដ្ឋបាលជលផលខេត្តកែប បានលើកបញ្ជាក់ថា ឧបករណ៍នេសាទដែលត្រូវដុតបំផ្លាញនាឱកាសនោះរួមមាន៖​ ទុយោខ្យល់មុជទឹកប្រវែង ១០,០០០ម៉ែត្រ, ដុំឆក់ចំនួន ៥ធុង, រនាស់អូសខ្យង ១គូរ រួមជាមួយសំណរមួយចំនួន។

នាឱកាសនោះលោក ហ៊ួរ មិថុនា បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់ការធ្វើអាជីវកម្មដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត​ មិនថាក្នុងតំបន់ដែលកំពុងអភិរក្ស ឬកន្លែងផ្សេងទៀតឡើយ ព្រោះថាការធ្វើអាជីវកម្មនេសាទបែបខុសច្បាប់នេះ អាចបំផ្លាញធនធានធម្មជាតិដែលមាននៅក្នុងសមុទ្រ មិនត្រឹមតែប៉ុណ្ណោះអាចបំផ្លាញខ្លួនឯង និងបំផ្លាញដល់កូនចៅជំនាន់ក្រោយទៀតផង តែបើយើងទាំងអស់គ្នាឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីធ្វើនេសាទ យើងនឹងមិនខ្វះទេ ធនធានបាតសមុទ្រ ដូចជាបង្គា ក្តាម មឹក និងត្រី​ ជាដេីម ។

ក្នុងឱកាសនោះ ហ៊ួរ មិថុនា ក៏បានជំរុញឱ្យប្រជានេសាទទាំងអស់ចុះបញ្ជីទូកឱ្យបានគ្រប់ៗគ្នា ដោយក្រុមការងារចុះបញ្ជីទូក​ និងមកធ្វើការដល់លើកោះនេះតែម្តង ដោយមិនឱ្យបងប្អូនប្រជានេសាទលំបាកឡើយ ។

សូមបញ្ជាក់ថា ​ក្រោយការដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ខាងលើនោះហើយ ក៏បានលេងអណ្តើកសមុទ្រ(ល្មិក)ដែលមានទម្ងន់ ប្រហែល ៥០kg កឹបស្លាកលេខ KH ២០៨១ នៅលើដៃឆ្វេងប្រលែងចូលទៅក្នុងសមុទ្រធម្មជាតិវិញផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.