ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ក្រសួងព័ត៌មាន ត្រៀមបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន លើកទី៩ ឆ្នាំ២០២៤

ក្រសួងព័ត៌មាន ត្រៀមបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន លើកទី៩ ឆ្នាំ២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដើម្បីត្រៀមរៀបចំពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានលើកទី៩ ឆ្នាំ២០២៤ ដែលនឹងដំណើរនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះឲ្យប្រព្រឹត្តទៅដោយរលូន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន បានអញ្ជើញរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានលើកទី៩ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារលើកទី៩ ឆ្នាំ២០២៤នេះឡើង ដើម្បីជួយជំរុញឲ្យកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈសិល្បៈ ចម្រៀងដើម្បីបណ្តុះផ្នត់គំនិតកុមារឲ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេសដើម្បីចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាអន្តរជាតិ ១មិថុនា ខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤។ បទចម្រៀងថ្មីៗបង្កប់ដោយ អត្ថន័យខ្លឹមសារអប់រំជាច្រើនបទតាមរយៈនៃការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសម្លេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៤នេះ។

លក្ខខ័ណ្ឌនៃការចូលរួមប្រឡង៖ សិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សា តាម បណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។ បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រឡាញ់ការសិក្សា ស្រឡាញ់ បរិស្ថាន ការគោរពច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀង ត្រូវតែតាក់តែងឱ្យស្របតាមវ័យរបស់កុមារ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ ២០២៤ គឺជាកម្មវិធីលើកកម្ពស់ស្មារតីកុមារក្នុងការកម្សាន្តបែបអប់រំ គុណធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូ ស្រឡាញ់បរិស្ថាន អនាម័យ និងផាសុខភាព។ ទន្ទឹមនេះក៏ជាការបើកឱកាសអោយកុមារា កុមារី គ្រប់រូបដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជាអាចបង្ហាញនូវសមត្ថភាព ក្នុងការចូលរួមជាមួយសង្គមជាតិ ហើយជាការបណ្តុះគំនិតស្មារតីស្រឡាញ់នូវវប្បធម៍ ប្រពៃណីទំនៀមទម្លាប់។

លោក នេត្រ ភក្ត្រា បានបន្ថែមថា មហោស្រពតន្ត្រី និងចម្រៀងកុមារ នេះគឺជាស្នាដៃបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុនពិសេសក៏សូមថ្លែងអំណរគុណចំពោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយលោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានដឹកនាំរៀបចំកម្មវិធីនេះឡើង ដើម្បីរក្សាកេរ្តី៍ដំណែល របស់ថ្នាក់ដឹកនាំចាស់ដែលបានបង្កើតឡើងដើម្បីផ្តល់ជាផលប្រយោជន៍សំខាន់សម្រាប់កុមារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤ នេះរួមមាន៖ លោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ​ ចំណាន, លោកអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ, អ្នកឧកញ៉ា សុខ ចំរើននិងលោកជំទាវ, អ្នកឧកញ៉ា សៀ ឬទ្ធី, ក្រុមហ៊ុនមិត្តហ្វូន និងសប្បុរសជនផ្សេងទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.