ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយបញ្ចៀសបំណុល

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើន ហើយបញ្ចៀសបំណុល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកទឹកចិត្តឱ្យកសិករ បង្កើតសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ដើម្បីទទួលបានផលចំណេញច្រើនជាងមុន ហើយក៏ជាវិធីសាស្ត្រអាចបញ្ចៀសប្រជាកសិករពីការជំពាក់បំណុល ដែលជាយន្តការអាទិភាពមួយ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់កសិករកម្ពុជា។

ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែល លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោក ឌិត ទីណា បានថ្លែងក្នុងកិច្ចសំណេះសំណាលយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាបើសិនជាយើងទៅធ្វើសហគមន៍ទំនើបអត់ចំណេញតិចអីចឹងទេ ខ្ញុំចង់រុញឱ្យធ្វើ business plan (ផែនការអាជីវកម្ម) ហ្នឹងឱ្យច្បាស់លាស់ តើចំណាយអស់ប៉ុន្មាន ហើយត្រៀមចំណេញមកវិញប៉ុន្មាន ហើយបានចែកមួយហ៊ុនចំណេញបានប៉ុន្មាន»

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សហគមន៍ថ្មីនេះ ជាវិធីសាស្ត្រដែលមិនចង់ឱ្យប្រជាកសិករយើងពិបាកជំពាក់លុយគេ និយាយឱ្យត្រង់ គឺមានតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មិនមែនធ្វើនំអត់ម្សៅដែរ ត្រូវតែប្រើប្រាស់កម្លាំងកាយយើងមកធ្វើការនៅក្នុងសហគមន៍ ត្រូវតែមានដីដើម្បីធ្វើផងដែរ»

ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា បានបន្ថែមថា កន្លែងណាដែលមានហើយយើងបន្តធ្វើទៀតទៅ ប៉ុន្តែសម្រាប់កន្លែងថ្មី ក្រសួងកសិកម្ម នឹងត្រៀមជួយជាជំហរពីក្រោយ ដើម្បីជួយកាត់បន្ថយការជាប់បំណុលគេរបស់បងប្អូនប្រជាកសិករ។

សូមរំលឹកផងដែរថាកន្លងមក លោក ឃឹម ហ្វីណង់ ធ្លាប់បានលើកឡើងថា ការពិចារណារួមគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប» ជាដំណោះស្រាយមួយជួយឱ្យកសិករខ្នាតតូចមិនរងការខាតបង់ ដែលនេះជាជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាបដើម្បីការពារពីហានិភ័យទាំងនេះ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.