ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សេចក្តីបំភ្លឺព័ត៌មាន៖

សេចក្តីបំភ្លឺព័ត៌មាន៖

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកប្រើប្រាស់បណ្តា​ញ​សង្គមបានជ្រាបថា​ កាលពីថ្ងៃទី​៧ខែ​ឧសភាឆ្នាំ២០២៤​ឃេីញការផ្សព្វផ្សាយរបស់គេហំទ័រអង្គរដេលី​ ថាមានករណីបេីកល្បែងជល់មាន់តាមអនឡាញ​ ស្ថិនៅភូមិនរា២ឃុំនរា​ស្រុកសង្កែ​ ខេត្តបាត់ ដំ បង​ មិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាប​ ដែលបញ្ហានេះស្នេីដល់ថ្នាក់ដឹកនាំស្នងការជួយចាត់វិធានការស្រាវជ្រាវ​ និងបង្រ្កាបផង។

ឃេីញព័ត៌មាននេះលោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំ​បង​ឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ សហការណ៍ជាមួយលោកវរ​សេនីយ៍ទោ យុត តុងហូ អធិការន​គរបាលស្រុកសង្កែ ធ្វេីការស្រាវជ្រាវលេីបញ្ហានេះជាបន្ទាន់។

នៅពេលនេះសមត្ថកិច្ចបានចុះទៅ​ដល់ចំណុច​ទីតាំងដែលបានចុះ​ផ្សាយនេះគឺស្ថិតនៅក្រុមទី៨ ភូមិនរា២ ឃុំនរា២ ស្រុកសង្កែ ខេត្តបាត់ដំបង​ដែលមានឈ្មោះ​ ចន្ទ ហ៊ាញ ភេទប្រុស អា​យុ​៦១ឆ្នាំ (ជាម្ចា​ស់កម្មសិទ្ធដី)​នេះ។

តាមការពិនិត្យជាក់ស្តែងឃេីញថា​ទីតាំនោះ ពុំមាន ការលេងល្បែង (ជល់មាន់) តាមអនឡាញដូចការ​លេីកឡេីងរបស់គេហទំព័រ អង្គរដេលីនោះឡេីយ តែឃើញមានអ្នកលែងប៊ូលនៅទីនោះ ។

ទោះជាយ៉ាងណានេះក្តីសមត្ថកិច្ចបានធ្វេីកំណត់ ហេតុសាកសួរ​ និងបានប្រាប់ទៅម្ចាស់ទីតាំង នោះមិនឱ្យបេីក ឬផ្តល់ទីតាំងឱ្យអ្នកណាប្រព្រឹត្តិ ល្បែង ស៊ីសងដោយខុសច្បាប់នៅទីនេះជាដាច់ខាត់ ។

ដូចបានជម្រាបជូនខាងលេីសូមសា​ធារណជន​អ្នក សារព័ត៌មាន​អ្នក​ប្រេីប្រាស់បណ្តាញសង្គមជ្រាបជា​ព័ត៌មាន​សូមអរគុណ៕(​ក្រុមការ ងារព័ត៌មាននិងប្រតិកម្មរហ័​ស)By kosal!

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.