ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យមន្ត្រីចុះបញ្ជីដីដ្លីជាប្រព័ន្ធជូនពលរដ្ឋឱ្យឆាប់រហ័ស និងចេញបណ្ណកម្មសិទ្ធប្រើប្រាស់ស្របច្បាប់ និងបញ្ចប់ការវិវាទដីធ្លី

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យមន្ត្រីចុះបញ្ជីដីដ្លីជាប្រព័ន្ធជូនពលរដ្ឋឱ្យឆាប់រហ័ស និងចេញបណ្ណកម្មសិទ្ធប្រើប្រាស់ស្របច្បាប់ និងបញ្ចប់ការវិវាទដីធ្លី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងថា កិច្ចប្រជុំជំរុញការជួបបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង មានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃខ្ពស់ពីលទ្ធផលនៃការចុះបញ្ជីផ្ដល់បានកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្ត ដូចនេះមន្ត្រីជំនាញត្រូវធ្វើការវាស់វែងជាប្រព័ន្ធនៃការជួបបញ្ជីដល់ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់ប្រើប្រាស់ដោយស្របច្បាប់ និងការបញ្ចប់ការវិវាទដីធ្លី។

ការជំរុញបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញចូលរួមបើកកិច្ចប្រជុំជុំរុញការចុះលក្ខណៈប្រព័ន្ធភូមិសាស្ត្រខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះលោកស្រី មិថុនា បានថ្លែងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លី ការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព បានអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញសកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំក្រុមមន្ត្រីចំនួន ៦៣នាក់ ក្នុងនោះមន្ត្រីចុះបញ្ជីដែលមានស្រាប់ចំនួន២៨នាក់ និងជ្រើសរើសយុវជនស្ម័គ្រចិត្ត ៣៥នាក់ ដោយបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានបែងចែកជា ៤ក្រុម ក្នុង១ក្រុម មានសមាជិក ១៤នាក់ ទៅ១៨នាក់ ដែលគិតត្រឹមខែ មេសា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបានវាស់វែងក្បាលដីបានចំនួន ៥៩,៤០០ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ០៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក បានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី ចេញបណ្ណចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដល់ប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ។

ទន្ទឹមនេះ លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្ត នៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ក្បាលដី ក្នុងភូមិចំនួន៦១ នៃ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈឱ្យបានរួចរាល់សម្រេចផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្នុងការជំរុញចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។ ក្រៅពីនេះរដ្ឋបាលខេត្ត បានបន្តខិតខំលើការងារដោះស្រាយវិវាទដីធ្លី និងការងារលំនៅដ្ឋានឆ្ពោះទៅការរៀបចំទីប្រជុំជនខេត្ត ក្រុង ស្រុក ការងារសម្បទានដីសង្គមកិច្ច ឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារសំណង់ ដែលធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងរបៀបរៀបរយបានល្អប្រសើរ។

លោកស្រី មិថុនា ភូថង សូមកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារចុះបញ្ជីដីធ្លី គណៈកម្មការរដ្ឋបាល អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈ និងបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានក្បាលដីត្រូវចុះបញ្ជី ឱ្យបានចូលរួមពិនិត្យ វាស់វែង គ្រប់ជំហាន នៃការចុះបញ្ជីដីធ្លី ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ខេត្តកោះកុង គឺជាខេត្តឈានមុខគេមួយដែលមានរបៀបសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥រ បស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.