ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយ ករណីប្រជាពលរដ្ឋ១១៧គ្រួសារ ឲ្យជួយពិនិត្យពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង «ចំណុចអូរ១៧ ជើងភ្នំ១៥០០»

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយ ករណីប្រជាពលរដ្ឋ១១៧គ្រួសារ ឲ្យជួយពិនិត្យពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង «ចំណុចអូរ១៧ ជើងភ្នំ១៥០០»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយ របស់បណ្តាញព័ត៌មានសង្គម ដែលបានផ្សព្វផ្សាយករណីប្រជាពលរដ្ឋ ចំនួន១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង «ចំណុចអូរ១៧ ជើងភ្នំ១៥០០»។

ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ មានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានសង្គម របស់គណនីហ្វេសបុកឈ្មោះ KH Plus News ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋ ចំនួន១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានបានជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖

ទី១៖ ផ្លូវអន្ទង់អាំង នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាសក្តានុពលទេសចរណ៍ ធម្មជាតិគ្មានពីររបស់ខេត្តពោធិ៍សាត់ ក៏ដូចព្រះរាជាណាចក្រកម្ពុជា ដែលជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យ របស់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។

ទី២៖ ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃកម្ពុជា បានប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» ហើយការប្រសិទ្ធនាមនេះបានធ្វើឱ្យសាធារណៈជន មានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សម្នាក់ៗ ជារៀងរហូតមក។

ទី៣៖ ការថែរក្សា ការពារ អភិរក្ស និងការស្ដារគម្របបៃតងឡើងវិញ នៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន គឺជាការបំពេញ នូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋក្នុងទូទាំងប្រទេស និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលម្ហែស្រូបយកខ្យល់អាកាសដ៏ត្រជាក់ល្អបរិសុទ្ធ និងគយគន់ផ្ទាំងទស្សនីយភាព ដែលល្អគ្មានពីរនេះ។

ទី៤៖ ដោយមើលឃើញពីគុណសម្បត្តិដ៏ធំធេង នៃការថែរក្សា ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញនៅ ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួននោះ មកទល់នឹងពេលនេះ មានប្រជាពលរដ្ឋមួយចំនួនធំ បានស្ម័គ្រចិត្ត និងសាទរ ប្រគល់ទីតាំង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដោយគ្រាន់តែសំណូមពរឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ពិនិត្យលទ្ធភាពផ្តល់កន្លែងរស់នៅអាចប្រកបមុខរបរបានតែប៉ុណ្ណោះ រីឯអ្នកមួយចំនួនតូច នៅមានការរារែកក្នុងការចូលរួម ដោយសារពួកគាត់ពុំទាន់បានយល់ច្បាស់ អំពីគុណសម្បត្តិដ៏ធំធេងនៃការអភិរក្ស និងការស្ដារគម្របបៃតងឡើងវិញ។

ទី៥៖ ចំពោះការលើកឡើងក្នុងការផ្សាយផ្ទាល់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យរុះរើផ្ទះ ដំណាំផ្សេងៗនោះ គឺជាមតិយល់ឃើញរបស់អ្នកមួយចំនួនតូច ដែលមានការញុះញង់ ពីអ្នកខាងក្រៅតែប៉ុណ្ណោះ។ មកទល់ពេលនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ពុំទាន់បានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ ឱ្យធ្វើការរុះរើនៅឡើយ។

ទី៦៖ ទោះបីការអភិរក្សផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន បានបម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេង សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យ៉ាងណាក្តី ក៏រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដែរ។

ទី៧៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីថែរក្សា ការពារ អភិរក្ស និងស្តារតំបន់បៃតងឡើងវិញ នៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់របស់យើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.