ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខណ្ឌឬស្សីកែវ ព្រមានក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង

អភិបាលខណ្ឌឬស្សីកែវ ព្រមានក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានព្រមាន និងហាមប្រាមមិនអនុញាតឲ្យក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងឡាយណា ដែលរស់នៅជាប់មាត់ព្រែកអូរវែង រំលោភយកដីចំណីព្រែកជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដាច់ខាត។ លោកព្រមានថា ប្រសិនបើនៅតែមានការបំពានលួចចាក់អាចម៌ដីរំលោភ និងកាន់កាប់ដោយខុសច្បាប់នូវដីចំណីព្រែកអូរវែង នោះក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងអស់នោះ ប្រាកដជាត្រូវប្រឈមមុខចំពោះច្បាប់ជាក់ជាមិនខានឡើយ។

លោក ជិន ប៊ុនធឿន បានចេញមកព្រមានយ៉ាងដូច្នេះ ក្នុងពេលលោកដឹកនាំចៅសង្កាត់ មេភូមិ និងមន្ត្រីជំនាញតាមបណ្ដាការិយាល័យ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រមកកាយរាល់កាកសំណល់ និងសំរាមផ្សេងៗជាង២លានម៉ែត្រគូប ដែលកកស្ទះចេញឲ្យអស់ សំដៅធ្វើយ៉ាងណាបើកមុខ ឬផ្លូវទឹក ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាទៅលើលំនៅដ្ឋាន ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ ចេញចូលប្រកបមុខរបររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) នៅត្រង់បណ្ដោយកំណាត់ព្រែកអូរវែងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺកាលពីថ្ងៃទី៥ និងថ្ងៃទី៧ ខែឧសភា នៅរាជធានីភ្នំពេញ ពិសេសខណ្ឌឬស្សីកែវ មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជោគជាំ ហើយបណ្ដាលឲ្យជន់លិចកំណាត់ផ្លូវ និងលំនៅដ្ឋាន ក៏ដូចជា មានការពិបាកធ្វើដំណើរមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ ទើបបណ្ដាលឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ សង្កាត់ និងភូមិ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានសហការខិតខំធ្វើយ៉ាងណា ក្នុងការប្រើប្រាស់គ្រប់វិធានការជំនាញ បច្ចេកទេស ទាំងលើការដាក់ម៉ាស៊ីនបូមរំដោះទឹកចេញ និងការប្រើប្រាស់គ្រឿងចក្រគាស់កាយរាល់កាកសំណល់ផ្សេងៗតាមព្រែកអូរ ក្នុងការបើកផ្លូវទឹកជាដើម ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.