ខេត្តកំពត ៖ ប្រជាពលរដ្ឋក៏ដូច ជាមន្ត្រីរាជការក្នុងខេត្តកំពតជាច្រើនបានរិះគន់ចំពោះទង្វើលោកលឹមសំបូរ ប្រធានមន្ទីរសារធារណៈការថាគ្មាន សមត្ថភាពគ្រប់គ្រងលើ ជួសជុលនិងការថែរក្សា ផ្លូវជាតិលេខ៣ឡើយខណះ ពីទីរួមខេត្តកំពតទៅព្រំប្រទល់ ព្រះសីហនុ ដោយផ្លូវទាំង នេះធ្វើមិនតាមស្តង់ដា(គ្មានគុណភាព)ព្រោះលោកលឹមសំបូរប្រធានមន្ទីរចេះ តែប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយមនិងបំផ្លោងគម្រោងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋរិះគន់ខ្លាំងៗបន្តថាលោកលឹ មសំបូរគាត់ជិះសេះលែងដៃបណ្តែតបណ្តោយអោយលោក ធនសារ៉ាវុធប្រធានការិយាល័យបច្ចេកទេស ស្ពាន ថ្នល់ មិនចេះ អីទាល់តែសោះ ជួសជុលផ្លូវបានតែរយះពេល៣ថ្ងៃក៏ខូចទៅវិញ។ប្រជាពលរដ្ឋអះអាងថាតើផ្លូវជាតិក៏ដូច ជាថវិកាជាតិ និងទៅជាយ៉ាងណា? បើលោកលឹម សំបូរចេះតែ កើបលុយធ្វើមានបានផ្ទាលខ្លួនប៉ុណ្ណោះ ។
ប្រជាពលរដ្ឋក៏អំពាវនាវដល់លោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងសាធារណៈការមេត្តាពិនិត្យស កម្មភាពបំផ្លាញថវិកាជាតិរបស់លោក លឹម សំបូរ ប្រធានមន្ទីរនេះជាបន្ទាន់ផង។
ទាក់ទិនក្នុងរឿងខាងលើនេះសារព័ត៌មានយើងបានធ្វើសំភាសន៍ ជាមួយលោក លឹម សំបូរ ប្រធានមន្ទីរដោយលោកឆ្លើយថា ភ្លៀងធ្វើអត់កើត ម្យ៉ាងជាប់ទីប្រជុំផងរួចក៏ចុចបិទទូរស័ព្ទតែម្តងទៅ៕


