ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កម្លាំងនគរបាលនិងអាជ្ញាធរស្រុកថ្មពួក ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋខូចខាតដោយសារខ្យល់កន្ត្រាក់

កម្លាំងនគរបាលនិងអាជ្ញាធរស្រុកថ្មពួក ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋខូចខាតដោយសារខ្យល់កន្ត្រាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

កម្លាំងនគរបាលនិងអាជ្ញាធរស្រុកថ្មពួក ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋខូចខាតដោយសារខ្យល់កន្ត្រាក់

បន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកថ្មពួក បានចេញប្រតិបត្តិការចុះជួយរុះរើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ក្រោយពីមានឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន៣ឃុំ គឺបន្ទាយឆ្មារ ឃុំគំរូនិងឃុំថ្មពួក សរុបចំនួន៦៥ខ្នង រងនូវការខូចខាតធ្ងន់ ស្រាល ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យ លោកដឹកនាំកម្លាំងនគរបាលអធិការដ្ឋានស្រុកថ្មពួក និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួន៦០នាក់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត តាំងពីល្ងាចថ្ងៃទី០៥និងព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះក៏មានអាជ្ញាធរ ស្រុកថ្មពួក ឃុំ ដោយនាំដោយ លោក អែម សុខា អភិបាល ស្រុកថ្មពួក កម្លាំងផ្នែកយោធាសិករងស្រុកថ្មពួក កម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន១០០នាក់ កម្លាំងវរសេនាតូចលេខ៨០៧ចំនួន២០នាក់ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនដងរ៉ែក នៃវរសេនាតូចការពារព្រំដែនលេខ៨០៧ ចំនួន៤នាក់ ។

បញ្ជាក់៖នៅវេលាម៉ោង៣និង៣០នាទីដល់ម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយមានផលប៉ះពាល់របើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០៣ឃុំ ។សរុបការខូចខាតទាំង០៣ឃុំ របើកដំបូលផ្ទះ ចំនួន៦៥ខ្នង ក្នុងនោះធ្ងន់ ១២ខ្នង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.