ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សី។

ក្នុងជំនួបធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងរុស្ស៊ី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ ជាពិសេសជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម ចារកម្មដល់នាយនគរបាលជាតិកម្ពុជា ខណៈជានិច្ចកាលក៏បានអញ្ជើញមន្ត្រីនៃក្រសួងមហាផ្ទៃ ទៅចូលរួមកម្មវិធីនានានៅប្រទេសរុស្ស៊ីផងដែរ។   

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ដែលក្នុងរយៈពេលជិត៧ទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ។

ជាការឆ្លើយតបឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីការវិវឌ្ឍនៃបញ្ហាប្រឈមសកលលើវិស័យសន្តិសុខ រួមមាន៖ ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ព័ត៌មានមិនពិត ជាពិសេសបញ្ហាភេរវកម្មដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងសកល។

ភ្ជាប់នឹងការលើកឡើងអំអំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដល់កងកម្លាំងដើម្បីទប់ស្កាត់ចំពោះការវិវឌ្ឍនៃបទល្មើស​សម័យថ្មី ជាពិសេសបទល្មើសបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនជានិច្ចរបស់ភាគីរុស្ស៊ីក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជូននាយនគរបាលជាតិកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌភាពជាដៃគូអាស៊ាន។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍អំពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តកន្លងមក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន​​។

ត្រង់ចំណុចនេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានថ្លែងការកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃ​យុទ្ធនាការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីនេះ ដើម្បីបុព្វហេតុថែរក្សានូវសន្តិសុខជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង​ទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងពង្រីកទំនាក់ទំនងពាក់ព័ន្ធវិស័យផ្សេងៗទៀត ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕​   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.