ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អភិបាលខេត្តពោធិ៍សាត់ អន្តរាគមន៍បូមទឹក ដើម្បីសង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ស្រុកបាកាន 

អភិបាលខេត្តពោធិ៍សាត់ អន្តរាគមន៍បូមទឹក ដើម្បីសង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ស្រុកបាកាន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានណែនាំប្រធានសហគមន៍នេសាទដីរនាត រួមទាំងមន្ត្រីដែលប្រចាំការតំបន់អភិរក្ស ត្រីមេពូជបឹងផ្សោត និងមន្ត្រីជំនាញជលផល ត្រូវសហការគ្នាបូមទឹកបណ្តោះអាសន្ន តាមអូរ ស្ទឹង ឬទន្លេ ចូលក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ដើម្បីសង្គ្រោះត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យ នៃគ្រោះរាំងស្ងួត។

លោកអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាព និងជីវភាពរស់នៅ របស់ប្រជានេសាទ ក្នុងស្រុកកណ្តៀង-ស្រុកបាកាន និងចុះពិនិត្យដោយផ្ទាល់ តំបន់អភិរក្សត្រីមេពូជបឹងផ្សោត ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ដោយបានការចូលរួមពី លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត, លោកប្រធានមន្ទីរកសិកម្មខេត្ត, លោកស្នងការរងខេត្ត, នាយ-នាយរងផ្នែកជលផល, កម្លាំងចម្រុះ, មេភូមិដីរនាត និងកម្លាំងសហគមន៍នេសាទ មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងឈរជើងទាំងអស់ ចំពោះការយកចិត្តទុកដាក់ យាមកាម ការពារកន្លែងអភិរក្ស ទប់ស្កាត់ភ្លើងឆេះព្រៃ និងបង្ក្រាបបទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផ្ទុយទៅវិញ ការងារដែលកម្លាំងយើងបានខិតខំ ក៏នៅមានចន្លោះប្រហោង ដែលទាមទារឱ្យគ្រប់កម្លាំងឈរជើងទាំងអស់ ត្រូវពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបន្ថែមទៀត ដើម្បីឱ្យទិន្នផលត្រីរបស់យើង មានការកើនឡើងទ្វេរដង។

លោកអភិបាលខេត្ត បានបន្តថា ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់អភិរក្សមួយចំនួនរីងហួតហែង ជាក់ស្តែងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក៏ទទួលរងការគំរាមកំហែង និងរីងហួតហែង ដែលធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ សុទ្ធសឹងតែជាត្រីមេពូជសម្រាប់ការងារអភិរក្ស។ ពពួកត្រីចម្រុះ តាមការប៉ាន់ប្រមាណរបស់មន្ត្រីជំនាញ គឺមានប្រមាណជាងរាប់ពាន់តោន ដែលកំពុងអាស្រ័យនៅក្នុងទីនេះ ដូច្នេះបើសិនមិនមានវិធានការអន្តរាគមន៍ ដើម្បីបូមទឹកចូលទេនោះ ធនធានមច្ឆជាតិទាំងអស់ នឹងត្រូវបាត់បង់ជាមិនខាន។ សម្រាប់ដំណោះស្រាយចំពោះមុខ លោក ខូយ រីដា ក៏បានណែនាំដល់ប្រធានសហគមន៍នេសាទដីរនាត រួមទាំងមន្ត្រីជំនាញ ត្រូវសហការគ្នាបូមទឹកបណ្តោះអាសន្ន តាមអូរ ស្ទឹង ឬទន្លេ ចូលក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ដើម្បីសង្គ្រោះត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យនេះ។

ក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភថរិកាចំនួន ១ពាន់ដុល្លារ សម្រាប់កិច្ចការងារអន្តរាគមន៍បូមទឹក និងបន្តចុះត្រួតពិនិត្យកន្លែងអភិរក្សជលផល ឡូត៏លេខ០២ និងកន្លែងអភិរក្សជលផលដីរនាតផងដែរ។

គួរជម្រាបផងដែរថា តំបន់អភិរក្សត្រីមេពូជបឹងផ្សោត មានទីតាំងស្ថិតនៅក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ តំបន់អភិរក្សត្រីមេពូជបឹងផ្សោត គឺជាតំបន់សហគមន៍អភិរក្សជីវចម្រុះមួយ ដោយមានការការពារត្រីមេពូជ ការពារព្រៃលិចទឹក តំបន់នេះមានទំហំផ្ទៃដីអភិរក្សប្រមាណជាង១០០ហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹករាប់រយប្រភេទ មករកចំណីនៅទីនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.