លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ដឹកនាំកម្លាំងក្រោមឱវាទគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទ!!!
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ដោយគិតចាប់ពីម៉ោង០៦នឹង០០នាទីព្រឹកមកដល់ម៉ោង០៧ នឹង០០នាទីព្រឹក»-នៅពេលព្រឹកថ្ងៃចន្ទកងកម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានធ្វើពិធី គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការវរ:សរុបរួមមានចំនួន៧២នាក់ កម្លាំងអន្តរាគមន៍២០នាក់ ក្រោម ការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១។
ក្រោយគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួចមក លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ មានមតិណែនាំដល់កងកម្លាំង ក្រោម ឱវាទឲ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខតាមព្រំដែនឲ្យបានល្អប្រសើរ និងត្រៀមកម្លាំងអន្តរាគមន៍ ឬ កម្លាំងប្រចាំបញ្ជានៅតាមគោលដៅជាប្រចាំដើម្បីមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍និងបង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ បានឱ្យដឹងថា ក្នុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន អានប្រកាសលេខ.៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា សម្រេច ក្នុងប្រការ១០រហូតដល់ចំណុចទី១៧ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ មន្ត្រីនគរបាលជាតិកម្ពុជា ។ ៤/១៤ ។




