ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អតីតយុទ្ធជន និងពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្នុងឱកាសទទួលអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត

អតីតយុទ្ធជន និងពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្នុងឱកាសទទួលអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រះវិហារ)៖ អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ខុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបានជោគជ័យនាពេលអនាគត។

ការប្រកាសគាំទ្រយ៉ាងពេញទំហឹងរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប នាពេលនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកនាំ​ក្រុម​ការងារ​ ចុះសួរសុខទុក្ខ​ សំណាះសំណាល និងនាំអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋចំនួន​២២គ្រួសារ​ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្ញើជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ពិសេសនៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៧ សូមជួបតែសេចក្តីសុខ សុភមង្គល និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់អតីតយុទ្ធជន និងបហរជាពលរដ្ឋ ពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិយ៉ាងធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ លោកបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ព្រែកជីកហ្វូណន-តេជោ ផ្តល់អត្ថប្រយោជន៍ដ៍មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន។

លោកបញ្ជាក់ថា «ដូច្នេះក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងបងប្អូនអតីតយុទ្ធជនទូទាំងស្រុក ក្រុង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន-តេជោ នេះឱ្យដំណើរដោយរលូន និងទទួលបានជោគជ័យ»។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងអំពានាវដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ពិសេសសូមចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា អំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត នាំមកចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនេះ ក្នុង​១គ្រួសារទទួលបាន​ អង្ករ០១បេ មី ០១កេស​ ទឹកត្រី​០១យួរ ត្រីខ​ ០១យួរ​ និងថវិកាចំនួន ​២០,០០០រៀល​ផងដែ​៕ ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.