ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក សេង ទៀង នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នៅខេត្តកំពង់ចាម

លោក សេង ទៀង នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នៅខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក សេង ទៀង នាយក​រង​ខុទ្ទ​កាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកអំណោយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នៅភូមិរកាលើ ឃុំសំបួរមាស ក្រុង​កំពង់​ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៤។

អំណោយដែលបានយកទៅប្រគល់ជូនគ្រួសារសម្រាលបានកូនភ្លោះ៣នេះ រួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង​២ និងក្រម៉ា២។

គ្រួសារសម្រាលកូនភ្លោះ៣សុទ្ធតែស្រីនេះ មានស្វាមីឈ្មោះ ស៊ិន ម៉ុន្ថា អាយុ ៣៧ឆ្នាំ ជាមន្ត្រីសាលាខេត្តកំពង់ចាម ភរិយាឈ្មោះ រិត ណាវី អាយុ ៣៣ឆ្នាំ បុគ្គលិកធនាគារ​ឯកជន។ កូនភ្លោះ៣នេះ ជាកូនលើកទី៤ក្នុងគ្រួសារ ហើយសម្រាលកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខ​ទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងនឹករលឹកប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង​ទាំង​អស់ក្នុងប្រទេសកម្ពុជា។

លោក សេង ទៀង បានឱ្យថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោល​រយៈ​ពេលជាង ២៥ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន​​​៤១៣គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាកូន ជាចៅៗរបស់​សម្តេច​ទាំងទ្វេនៅពេលសម្រាលរួច។

នាយករងខុទ្ទកាល័យសម្តេចធិបតី បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជា​អំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់​គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះឡើយ។ អំណោយ​ទាំងអស់នេះ គឺជា​អំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជា​ពល​រដ្ឋ​ដែល​បានសម្រាលទារកភ្លោះបី ឬបួននាក់។

គ្រួសារសម្រាលកូនភ្លោះ៣នេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងចាត់ទុកប្រជាពលរដ្ឋ​ទីទល់​ក្រ​ងាយ​រង​គ្រោះ ជាការលំបាកផ្ទាល់របស់សម្តេចទាំងទ្វេ។ ផ្តើមចេញពីក្តីខ្វាយខ្វល់ និងគិតគូរនេះ សម្តេចទាំងទ្វេតែងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋសម្រាលកូនភ្លោះ៣ ក៏ដូចជាអ្នកខ្វះខាត ដើម្បីជួយសំរាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់​កូន និងទ្រទ្រង់ជីវភាពបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.