ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ

ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ​សិទ្ធិ​ ឡោះ​ ស្នងការខេត្ត លោកវរៈសេនីយ៍ទោទេព រដ្ឋាអធិការនៃអធិការរដ្ឋានគរបាលស្រុកបានចាត់កម្លាំង ចុះបាញ់ទឹក តាមសាលារៀនស្រុកព្រះនេត្រព្រះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី​ ៣​ ខែឧសភា​ ឆ្នាំ ២០២៤ នេះរសៀលម៉ោង​ ២.០០នាទី​ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ក្រោយពីអាកាសធាតុបានកើនកុំដៅខ្លាំងពេក លោកបានចាត់តាំងមន្ត្រីក្រោមឱវាទចំនួន ៤ នាក់ ដឹកនាំដោយលោក វ/ទោខ្លឹង វិចិត្រ អធិការរងរួមទទួលផែនចរាចរណ៍ផ្លូវគោក បានយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹកស្រោចនៅក្នុងបរិវេណ សាលាអនុវិទ្យាល័យជប់វារី និងមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដើម្បីកាត់បន្ថយកម្ដៅ ដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៃសាលារៀនក្នុងស្រុកព្រះនេត្រព្រះ បានចំនួនពីរទីតាំង មានដូចខាងក្រោមៈ
១​ – សាលាអនុវិទ្យាល័យជប់វារី
២- មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។

ក្រោយពីបាញ់រួចហើយ ឃើញថានៅតាមសាលារៀនទីតាំងទាំងពីរមានការថយកម្ដៅចុះ រីឯលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស មានចិត្តត្រេកអរដោយប្រើទឹកមុខ ញញឹម ញញែម និងអរគុណចំពោះកម្លាំងសមត្ថកិច្ចដែលបានយកទឹកមកបាញ់ ធ្វើឲ្យពួកគាត់ត្រជាក់ហើយ រៀនបានស្រួលទៀតផង។

គួរបញ្ជាក់ផងដែលថានៅក្នុង ការចុះបាញ់ទឹកជូនដល់សិស្សានុសិស្សតាមសាលារៀននិងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ក៏មានការដឹកនាំផ្ទាល់ពីលោកឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកនិងជាខណៈបញ្ជាការឯកភាពស្រុកព្រះនេត្រព្រះ ដើម្បីដឹកនាំកម្លាំង រថយន្តពន្លត់អគ្គីភ័យចុះតាមមូលដ្ឋានដែលកំពុងរង ការឡើងកម្ដៅខ្លាំង ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.