ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារភរិយា និងទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារភរិយា និងទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញមុខការពារភរិយារបស់សម្ដេច គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយសម្ដេចបានលើកឡើងថា លោកជំទាវគឺជាភរិយាមួយរូបដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ដូច្នេះកុំនិយាយដល់រឿងអន្ដរាគមន៍តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវ ពេជ ចន្ទមុនី អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថាជាយួនជនផ្ដាច់ការ និងថាពុករលួយ សម្ដចតបប្រាប់លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដីទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ។

សម្ដេចបានបន្តថា ប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពកាលជំនានកូវីដ១៩ជាដើម កិច្ចការសង្គមជាមួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋានជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាដើម ពិសេសគឺភាពសាមញ្ញារបស់លោកជំទាវ និងមានភាពរួសរាយរាកទាក់ទោះបីលោកជំទាវក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ។

សម្ដេចធិបតីបានបន្ដថា «គាត់ជាភរិយាដែលមិនដែលលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី រឿងពាក់ព័ន្ធជាមួយកិច្ចការងារប្ដី ភរិយារបស់ខ្ញុំមិនដែលពាក់ព័ន្ធនោះឡើយ តាំងពីខ្ញុំនៅកាន់អង្គភាពដំបូងមកម្ល៉េះ គឺភរិយារបស់ខ្ញុំមិនទៅក្បែរតែម្ដង ប្រសិនបើមានកិច្ចការងារ ឬបុណ្យទានផ្សេងៗភរិយាខ្ញុំ សុខចិត្តជួយពីចម្ងាយដើម្បីកុំឲ្យមានពាក្យ»។

លោកជំទាវបានបញ្ចប់ការសិក្សាបរិញ្ញាបត្រឱសថសាស្ត្រនៅសាកលវិទ្យាល័យជាតិសុខាភិបាល និងបានបន្តបរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ជំនាញសុខភាពសាធារណៈ ចប់ទៅក៏បន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេស។ ពេលគាត់ត្រឡប់មកវិញ ក្រសួងសុខាភិបាលក៏សុំឱ្យលោកជំទាវធ្វើការជួយក្រសួងបម្រើប្រជាជនដែរ តែលោកជំទាវមានឆន្ទៈចង់ចុះជួយប្រជាជនដោយផ្ទាល់នៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញ ហើយមកដល់ម៉ោងនេះក៏លោកជំទាវមិនប្រែប្រួលដែរ គឺនៅតែយកចិត្តទុកដាក់លើសុខភាពសាធារណៈ ពិសេសជាមួយសមាគមពេទ្យ TYDA។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណចំពោះភរិយា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលជួយបម្រើប្រជាជន និងប្រទេសជាតិ ជួយអាយុជីវិតប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ នោះគឺកាលពីអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលចេញមកជួយការពារគ្រួសាររបស់សម្ដេច នៅពេលមានក្រុមប្រឆាំងចេះតែយករឿងផ្សេងៗមកវាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សម្ដេចថា ក្នុងនាមជាប្ដី គឺត្រូវតែការពារកិត្តិយសភរិយា និងគ្រួសារ មិនឱ្យអ្នកណាមកបំពានបានឡើយ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.