ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី

លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ÷ លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់វាយយុវជន២នាក់ ដែលជិះម៉ូតូលេងកំសាន្តក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ហើយអូសដាក់លើឡាន យកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ថែមទៀតផង ។

តាមការរៀបរាប់របស់យុវជន២នាក់ដែលត្រូវលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ វាយធ្វើទារុណកម្ម ព្រមទាំងមិត្តភក្តិ  បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីរសៀលថ្ងៃទី ១៥.មេសា.២០២៤ វេលាម៉ោង៤ជាង មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូដើរលេងក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ មកពីវត្តនងចាន់ លុះមកដល់ចំណុចស្ពានចិន ជិតប៉ុស្តិ៍វរ:ការពារព្រំដែនគោកលេខ៩១១ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្រាប់តែលោក នង សំរ៉ាំង មេប៉ុស្តិ៍ បើកឡានពីក្រោយមានគ្នា២នាក់ ហើយស្រែកហៅឲ្យពួកគាត់ឈប់ និងធ្វើសកម្មភាពវាយទៅលើពួកគាត់ ទាំងកំរោលដូចមនុស្សស្រវឹងស្រា ទោះយុវជនទាំងអស់នោះ លើកដៃសំពះសុំទោសថាមិត្តភក្តិខ្ញុំខុសអី រួមនិងការលើកដៃសំពះអង្វរករយ៉ាងណាក៏ដោយ លោក នង សំរ៉ាំង មេប៉ុស្តិ៍មិនលើកលែងដែរ នូវតែវាយទាត់ធាក់ពួកគាត់ ហើយអូសពួកគាត់ដាក់ឡានយកទៅធ្វើទារុណកម្មដូចសត្វធាតុ នៅប៉ុស្តិ៍បន្តទៀត ។

ប្រជាពលរដ្ឋមានរិះគន់យ៉ាងខ្លាំងថា មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ហ្នឹងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ បែជាមិនអនុវត្តគោរពតាមច្បាប់ បែរជាប្រើអំពើហិង្សាលើប្រជាពលរដ្ឋទាំងកណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋកំពុងដើរលេង ទង្វើបែបនេះប្រជាពលរដ្ឋមានការរិះគន់ចំពោះទង្វើអសីលធម៌របស់លោក នង សំរ៉ាំង មេប៉ុស្តិ៍រូបនេះជាខ្លាំង ។

យុវជនរងគ្រោះដោយហិង្សាពីលោក នង សំរ៉ាំង មេប៉ុស្តិ៍សូមសំណូមពរដល់លោកវរ:សេនីយ៍ទោ អុឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួយពិនិត្យ និងរកភាពយុត្តិធម៌ជូនពួកគាត់ផង ។

ចំពោះករណីខាងលើនេះលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានតាមទូរសព្ទថា មិនមែនដូចការចោតប្រកាន់ទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.