ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្រ្គោះ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គិភ័យ និងសង្រ្គោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង។

ក្នុងពិធីនោះដែរ មានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ដែលមានសក្ខាកាមចូលរួមចំនួន១១៦នាក់ ក្នុងនោះសិក្ខាកាមមកពីកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤០នាក់។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានថ្លែងអំណរគុណដល់នាយ នាយរងអាវុធហត្ថទាំងពីរខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង មេរៀន ក៏ដូចជាវិធីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ក៏ដូចជាការអនុវត្តជាក់ស្ដែងនៃការពន្លត់អគ្គីភ័យ តាមបទបង្ហាញរបស់គ្រូឧទ្ទេសនាមឣស់រយ:ពេល២ថ្ងៃប្រកបដោយជោគជ័យ ដោយស្មារតីទទួលខុសត្រូវ និងគោរពវិន័យបានល្អ។

ទន្ទឹមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានណែនាំដល់អាវុធហត្ថទាំង២ខេត្ត ត្រូវយកចំណេះជំនាញទាំងអស់នេះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះឧបទ្ទវហេតុផ្សេងៗ ជាពិសេសគ្រោះអគ្គីភ័យដែលតែងតែកើតមានឡើង។

លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃ នេះ គ្រូឧទ្ទេសនាមបានធ្វើបទបង្ហាញនូវមេរៀនចំនួន ៥៖

១៖ បទបង្ហាញអំពីច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងអគ្គិភ័យ,
២៖ នីតីវិធីបង្ការអគ្គិភ័យ និងការសង្គ្រោះ,
៣៖ តួនាទីភារកិច្ចរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ,
៤៖ បច្ចេកទេសក្នុងការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ,
៥៖ បច្ចេកទេសក្នុងការពន្លត់អគ្គិភ័យ (ការពន្លត់អគ្គិភ័យលើសារធាតុរឹង, ការពន្លត់អគ្គិភ័យលើសារធាតុរាវ, ការពន្លត់អគ្គិភ័យលើឧស្ម័ន, សំណង់អាគារច្រើនជាន់) -ល-។

លោកឧត្តនសេនីយ៍ទោ សឿ រិទ្ធី ក៏បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឲ្យសិក្ខាកាមសិក្សាស្វែងយល់ នូវអ្វីដែលជាចំណេះដឹងក្នុងការហ្វឹកហាត់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ អនុវត្តទាំងបាញ់ដោយថ្មើរជើង និងលើរថយន្តអគ្គិភ័យផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឣស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យនៅក្នុងរដូវក្តៅនេះ អភ្គិភ័យអាច និងងាយកើតមានឡើង បើយើងមិនមានប្រុងប្រយ័ត្នខ្ពស់ តាមរយៈប្រើប្រាសភ្លើងធូប ទៀន អគ្គិសនី ឬហ្គាសជាដើម។

សូមបញ្ជាក់ផងដែរថា ក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញ បង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះដែលមាន រយៈពេល៣ថ្ងៃ សិក្ខាកាមដែលបានចូលរួមសរុប១១៦នាក់ ក៏ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕ដោយ លឹម សាវុធ

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.