ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងអតីតយុទ្ធជនជិត៣០គ្រួសារ រស់នៅក្រុងព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងអតីតយុទ្ធជនជិត៣០គ្រួសារ រស់នៅក្រុងព្រះវិហារ ប្រកាសគាំទ្រយ៉ាងពេញទំហឹងការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ដ និងបងប្អូនអតីតយុទ្ធជនកម្ពុជា រស់នៅក្រុងព្រះវិហារជិត៣០គ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ខុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

ការចេញប្រកាសគាំទ្រយ៉ាងពេញទំហឹងបែបនេះរបស់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ និងបងប្អូនអតីតយុទ្ធជនរស់នៅក្រុងព្រះវិហារ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំ​ក្រុម​ការងារ​ សួរសុខទុក្ខ​ សំណាះសំណាល និងនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនអតីតយុទ្ធជន ចំនួន​២៦គ្រួសារ​ រស់នៅក្រុងព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្ញើជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ពិសេសនៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៧ សូមជួបតែសេចក្តីសុខ សុភមង្គល និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងប្រាប់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់បងប្អូនអតីតយុទ្ធជន ពីគម្រោងព្រែកជីកហ្វូណន-តេជោ នេះ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិយ៉ាងធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គមនៅកម្ពុជា។លោកបញ្ជាក់ថាព្រែកជីកហ្វូណន-តេជោ នេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ព្រែកជីកហ្វូណន-តេជោ ផ្តល់អត្ថប្រយោជន៍ដ៍មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន។ដូច្នេះក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងបងប្អូនអតីតយុទ្ធជនទូទាំងស្រុក ក្រុង ក្នុងខេត្តព្រះវិហារ លោកប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន-តេជោ នេះឱ្យដំណើរដោយរលូន និងទទួលបានជោគជ័យ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងអំពានាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមអនុវត្តតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ពិសេសសូមចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា៖នៅថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងភរិយា ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ បានរៀបចំពិធីសូត្រមន្តដោយបាននិមន្ត្តព្រះសង្ឃសូត្រមន្ត ជ័យន្តោ ប្រោះព្រំ សុំសិរីសួស្តី សុំសេចក្តីសុខ សេចក្តីចម្រើន ដល់កងទ័ព និងក្រុមគ្រួសារ ទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះ។ដោយឡែកបងប្អូនអតីតយុទ្ធជនចំនួន​២៦គ្រួសារ​ ដែលទទួលបានអំ​ណោយដ៍​ថ្លៃថ្លា​របស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ នាពេលនេះ ក្នុង​១គ្រួសារទទួលបាន​៖អង្ករ០១បេ ,មុី០១កេស​ ,ទឹកត្រី​០១យួរ​ ,ត្រីខ​ ០១យួរ​ និងថវិកាចំនួន​៤០,០០០រៀល​ផងដែ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.