ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តបន្ទាយមានជ័យ ស្តីពីការងារភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណ:បញ្ជាការនគរបាលភូមិភាគទី៣
,ទី៤,ទី៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីមន្ទីរជុំវិញខេត្ត ស្ថាប័នពាក់ពន្ធ័ លោក លោកស្រី អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីអំពីលទ្ធផល កិច្ចប្រតិបត្តិការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម -ការទប់ស្កាត់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន -ការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ និងទិសដៅសម្រាប់អនុវត្តបន្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ស្ថាប័នតុលាការ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានបំពេញតួនាទី ភារកិច្ច ទាំងការផ្តល់សេវារដ្ឋបាលសាធារណ: ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានលទ្ធផលយ៉ាងល្អកន្លងមក។
ទន្ទឹមគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានមានមតិផ្តាំផ្ញើរ ដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍ តួនាទី ភារកិច្ច និង គោរពច្បាប់
-កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន
-កម្លាំងទាំងអស់ត្រូវចូលរួមបន្តស្រាវជ្រាវបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និង ល្បែងស៉ីសងគ្រប់ប្រភេទ។
-ត្រូវពង្រឹងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់
-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យបានល្អ តាមព្រំដែន
-ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.