ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដោយក្តីសោកស្តាយឥតឧបមាចំពោះក្រុមគ្រួសារសពយោធិនទាំង២០នាក់ ដែលបានពលីជីវិត ក្នុងនោះបានឧបត្ថម្ភសម្ភារមួយចំនួន និងថវិកាក្នុង១គ្រួសារ ២០លាន រៀល ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។

ដោយនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារយោធិនចំនួន២០នាក់ ដែលពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានក្ដីរន្ធត់ ក្ដុកក្ដួលយ៉ាងក្រៃ លែង ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដែលបង្កឱ្យយោធិនចំនួន ២០រូប បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារសព ចំពោះមរណភាពយោធិនទាំង២០រូប មិនត្រឹមតែ ជាការបាត់បង់ ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរព ស្រឡាញ់ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តី ម៉ោះមុត អង់អាច ក្លាហានមួយរូប ដែលបានលះ បង់ អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហា ក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាព ទឹក ដី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។

បន្ទាប់ពីអញ្ជើញគោរពវិញ្ញាណក្ខន្ធសពយោធិនទាំង២០ រូបរួចមក គណៈប្រតិភូកាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខអ្នករងរបួសចំនួន១២នាក់ ដោយក្នុង១គ្រួសារ ទទួលបានថវិកា១០លានរៀល និងផ្លែឈើ១កន្ត្រក។ ដោយឡែកនាយទាហាន១នាក់ដែលឈរប្រចាំការក្នុងកម្មវិធីមានបញ្ហាសុខភាពក៏ទទួលបានផ្លែឈើ១កន្ត្រក និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា យោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៖

១៖ លោកពលបាលទោ កើយ តួក យោធិន នៃតំបន់ ប្រតិបត្តិ ការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក

២៖ លោកពលបាលទោ ទួន បូរាជ យោធិន នៃតំបន់ ប្រតិបត្តិ ការសឹករងកោះកុង យោធភូមិភាគទី៣ កងទ័ពជើងគោក

៣៖ លោកពលបាលទោ ចេង សុភ័ក្ត្រ យោធិន នៃតំបន់ ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក

៤៖ លោកវរសេនីយ៍ត្រី ឆាយ សុផាត នាយការិយាល័យ បច្ចេ កទេស នៃយោធភូមិភាគទី៣ កងទ័ពជើងគោក

៥៖ លោកវរសេនីយ៍ត្រី ផាង សុវណ្ណមុនី នាយផ្នែក ផែនការ ការិយាល័យបច្ចេកទេស នៃយោធភូមិភាគទី៣ កងទ័ពជើងគោក

៦៖ លោកអនុសេនីយ៍ទោ សាត់ ងឿន ជំនួយការ ដឹកជញ្ជូន ការិយាល័យទី៤ តំបន់ប្រតិបត្តិការសឹករងកោះកុង នៃយោធ ភូមិភាគទី៣ កងទ័ពជើងគោក

៧៖ នាយចំណង់ វ៉ាន់ រិន យោធិន នៃតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងយោធ ភូមិភាគទី៣ កងទ័ពជើងគោក

៨៖ លោកវរសេនីយ៍ឯក វ៉ាន់ មឿន នាយការិយាល័យ បច្ចេក ទេស នៃយោធភូមិភាគទី៣ កងទ័ពជើងគោក

៩៖ លោកអនុសេនីយ៍ត្រី អិន អុន យោធិននៃតំបន់ ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក
១០៖ លោកវរសេនីយ៍ត្រី បូរ ពឿន នាយផ្នែក បច្ចេកទេស តំបន់ប្រតិបត្តិការសឹករងកោះកុង នៃយោធ ភូមិភាគទី៣ កងទ័ពជើងគោក

១១៖ នាយចំណង់ ឃឹម មករា យោធិន នៃតំបន់ ប្រតិបត្តិការ សឹករងកោះកុងយោធ ភូមិភាគទី៣ កងទ័ពជើងគោក
១២៖ លោកអនុសេនីយ៍ទោ ស៊ុម ពិសាល ជំនួយការ ចិត្តសា ស្ត្រការិយាល័យទ៥ តំបន់ប្រតិត្តិការសឹករងកោះកុង នៃយោធ ភូមិភាគទី៣ កងទ័ពជើងគោក

១៣៖ លោកអនុសេនីយ៍ទោ យិន វន្នី ជំនួយការ រថយន្ត ម៉ា ស៊ី ការិយាល័យបច្ចេកទេស នៃយោធភូមិភាគទី៣ កងទ័ពជើងគោក

១៤៖ លោកអនុសេនីយ៍ទោ យ៉ែន ឡូត យោធិន នៃតំបន់ ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក

១៥៖ លោកវរសេនីយ៍ទោ ជា សំណាង នាយសេនាធិការរង តំបន់ប្រតិត្តិការសឹករងកោះកុង នៃយោធភូមិភាគទី៣ កងទ័ពជើងគោក កាល ពីរសៀល

១៦៖ លោកពលបាលទោ ងយ ឈុនលី យោធិន នៃតំបន់ ប្រតិបត្តិ កា រ សឹករងកោះកុង យោធភូមិភាគទី៣ កងទ័ពជើងគោក

១៧៖ លោកពលបាលទោ ឌឹម សត្យា យោធិន នៃតំបន់ ប្រតិបត្តិការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក

១៨៖ លោកវរសេនីយ៍ទោ ស្រី សាវ៉ន នាយសេនាធិការរង តំបន់ប្រតិត្តិការសឹករងកោះកុង នៃយោធ ភូមិភាគទី៣ កងទ័ពជើងគោក

១៩៖ លោកអនុសេនីយ៍ទោ លឿន សុខណា យោធិននៃ តំបន់ប្រតិបត្តិការសឹករងកោះកុងយោធ ភូមិភាគទី៣ កងទ័ពជើងគោក

២០៖ លោកអនុសេនីយ៍ទោ ហ៊ី ហួន ជំនួយការអាវុធ គ្រា ប់ ផ្នែកបច្ចេកទេស តំប ន់ ប្រតិប ត្តិ ការសឹករងកោះកុង យោធ ភូមិភាគទី៣ កងទ័ពជើងគោក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.