ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក នេត្រ ភក្ត្រា៖ សម្តេចតេជោ សម្តេចធិបតី និងគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅ និងរឹងមាំរបស់ប្រជាជន

លោក នេត្រ ភក្ត្រា៖ សម្តេចតេជោ សម្តេចធិបតី និងគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅ និងរឹងមាំរបស់ប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកំពូលៗ និងគណបក្សប្រជាជនកម្ពុជាទាំងមូល ជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅនិងរឹងមាំរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

លោក នេត្រ ភក្ត្រា ថ្លែងនេះក្នុងឱកាសចូលរួមជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន នៅវិមាន ៧ មករា រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពនៃសមាជិកបក្ស ការប្រកាសសេចក្តីសម្រេចស្តពីការទទួលស្គាល់ក្រុមការងារយុវជនបក្សក្រសួងព័ត៌មាន ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មានសរុបជាង៦០០នាក់។

លោក នេត្រ ភក្ដ្រា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោឱ្យសម្រេចបាន នាពេលអនាគត។ ឯកឧត្តមបានគូសបញ្ជាក់គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី អំពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានធ្វើបាឋកថាតម្រង់ទិសលើការពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ព្រមទាំងបានលើកឡើងពីដំណើរកម្ពុជាក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ ក្នុងប្រវត្តិសាស្ត្រចេញពីអាណានិគមបារាំង មកការទទួលបានឯករាជភាព និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អំពើប្រល័យពូជសាសន៍រហូតទទួលបាននូវសុខសន្តិភាពពេញលេញ ដោយការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងការកសាងជាតិឡើងវិញឱ្យរីកចម្រើន។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជា មិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះសមាជិកទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សត្រូវការពារស្មារតី ៧ មករា និងការពារសុខសន្តិភាពដែលរកបានមកដោយពិបាកនេះ ទោះក្នុងតម្លៃណាក៏ដោយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.