ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  ប្រធាន សមាគម អ្នកសារព័ត៌មាន អេឡិចត្រូនិច AE MSJ ៖ អ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃជឿជាក់

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  ប្រធាន សមាគម អ្នកសារព័ត៌មាន អេឡិចត្រូនិច AE MSJ ៖ អ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃជឿជាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  ប្រធាន សមាគម អ្នកសារព័ត៌មាន អេឡិចត្រូនិច AE MSJ ៖ អ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃជឿជាក់

(ភ្នំពេញ)៖លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  សមាគមសារព័ត៌មាន អេឡិចត្រូនិច AE MSJ បេីកវេទិកាសារធាណៈអ្នកសារព័ត៌មាន ស្តីអំពី “បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន” ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ០១ និង៣០ នាទីរសៀល ដោយអ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មកពីសមាគមសារព័ត៌មាន អឹម អេស ជេ ប្រមាណ ៤០០នាក់ និងមន្ត្រីអ្នកនាំពាក្យក្រសួង ស្ថាប័នមួយចំនួនផងដែរ។

ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃត្រូវការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត សកម្មភាពហិង្សា អមអត្ថបទត្រូវ មានថ្ងៃទីខែឆ្នាំ ចណុចទីតាំងទីកន្លែងភូមិឃុំស្រុកខេត្តរាជធានី ឧទាហរណ៍ (ឈ្មោះរឿងអ្វីកេីតឡេីងរឿងដែលកេីតឡេីងត្រូវប្រេីភ្នែក មាត់ជាសំនួរ ត្រចៀកចាំស្តាប់ ដៃខំសរសេរអោយចំពាក្យឃ្លា តួរអក្ស ជាតិ។ល។)អោយបានត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។ ទាំងនេះសុទ្ធសឹងជាទង្វើដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ  បន្តមានប្រសាសន៍ថា គេបានសង្កេតឃើញទង្វើបំពានក្រមសីលធម៌វិជ្ជាជីវៈបានកើតឡើងជារឿយៗក្នុងសង្គមកម្ពុជាទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។ប្រធាន សមគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជរ បានមានប្រសាសន៍គូសបញ្ជាក់ថាទង្វើទាំងនេះបានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មានដែលបានបំពានក្រមសីលធម៌នោះធ្លាក់ចុះ ហើយមិនតែប៉ុណ្ណោះវាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀតដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។
ប្រធាន សមគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជរ
បានបន្តថាគ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌ដែលអ្នកប្រកបអាជីពនោះ ត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។ លោកបណ្ឌិត ម៉េង សោភណ្ឌ័  បានថ្លែងដោយសង្កត់ធ្ងន់ថាក្នុងន័យនេះ អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយកនិងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះត្រូវផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ សូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃអ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជាឱ្យកាន់តែរីកចម្រើន។
ដោយឈរលើស្មារតីនៃលទ្ធផលសិក្ខាសាលាស្តីពីការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី.២៧ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន លោកប្រធាន សមគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជរ AE MSJ
បានប្រគល់វិញ្ញាបណ្ណបត្រ កញ្ឆាក់ការសិក្សារ ដល់ អ្នកសារព័ត៌មានដែលបានសិក្សា៛លេីទី១ លេីកទី២រួចមកហេីយ។លោកក៏ផ្តាំផ្ញេីរអំពាវនាវដោយគូសបញ្ជាក់បន្ថែមថាការគោរពក្រមសីលធម៌ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានមានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាតក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន និងកសាងបន្ថែមនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.