ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី

លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់អាងអំណាចប្រើអំពើហឹង្សាវាយយុវជន២នាក់កណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ÷ លោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់វាយយុវជន២នាក់ ដែលជិះម៉ូតូលេងកំសាន្តក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ហើយអូសដាក់លើឡាន យកទៅធ្វើទារុណកម្មនៅប៉ុស្តិ៍ថែមទៀតផង ។

តាមការរៀបរាប់របស់យុវជន២នាក់ដែលត្រូវលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ វាយធ្វើទារុណកម្ម ព្រមទាំងមិត្តភក្តិ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីរសៀលថ្ងៃទី ១៥.មេសា.២០២៤ វេលាម៉ោង៤ជាង មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូដើរលេងក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ មកពីវត្តនងចាន់ លុះមកដល់ចំណុចស្ពានចិន ជិតប៉ុស្តិ៍វរ:ការពារព្រំដែនគោកលេខ៩១១ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្រាប់តែលោក នង សំរ៉ាំង មេប៉ុស្តិ៍ បើកឡានពីក្រោយមានគ្នា២នាក់ ហើយស្រែកហៅឲ្យពួកគាត់ឈប់ និងធ្វើសកម្មភាពវាយទៅលើពួកគាត់ ទាំងកំរោលដូចមនុស្សស្រវឹងស្រា ទោះយុវជនទាំងអស់នោះ លើកដៃសំពះសុំទោសថាមិត្តភក្តិខ្ញុំខុសអី រួមនិងការលើកដៃសំពះអង្វរករយ៉ាងណាក៏ដោយ លោក នង សំរ៉ាំង មេប៉ុស្តិ៍មិនលើកលែងដែរ នូវតែវាយទាត់ធាក់ពួកគាត់ ហើយអូសពួកគាត់ដាក់ឡានយកទៅធ្វើទារុណកម្មដូចសត្វធាតុ នៅប៉ុស្តិ៍បន្តទៀត ។

ប្រជាពលរដ្ឋមានរិះគន់យ៉ាងខ្លាំងថា មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ហ្នឹងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់ បែជាមិនអនុវត្តគោរពតាមច្បាប់ បែរជាប្រើអំពើហិង្សាលើប្រជាពលរដ្ឋទាំងកណ្ដាលហ្វូងមហាជនក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ធ្វើឲ្យផ្អើលប្រជាពលរដ្ឋកំពុងដើរលេង ទង្វើបែបនេះប្រជាពលរដ្ឋមានការរិះគន់ចំពោះទង្វើអសីលធម៌របស់លោក នង សំរ៉ាំង មេប៉ុស្តិ៍រូបនេះជាខ្លាំង ។

យុវជនរងគ្រោះដោយហិង្សាពីលោក នង សំរ៉ាំង មេប៉ុស្តិ៍សូមសំណូមពរដល់លោកវរ:សេនីយ៍ទោ អុឹម សុភារ: អធិការនគរបាលស្រុកអូរជ្រៅ និងឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួយពិនិត្យ និងរកភាពយុត្តិធម៌ជូនពួកគាត់ផង ។

ចំពោះករណីខាងលើនេះលោក នង សំរ៉ាំង មេប៉ុស្តិ៍អូរបីជាន់បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានតាមទូរសព្ទថា មិនមែនដូចការចោតប្រកាន់ទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.