លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក កំពង់ត្រាច បានអញ្ជើញចុះត្រួតពិនិត្យសំណង់ព្រះវិហារវត្តគិរីគង្គារ (ហៅវត្តកំពង់គ្រញូង) ដែលត្រៀមរៀបចំពិធីកាត់ឫស បញ្ចុះខណ្ឌសីមានាពេលខាងមុខ
កំពង់ត្រាច នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយលោកនាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក ការិយាល័យជំនាញ និងអាជ្ញាធរមូលដ្ឋានឃុំស្វាយទងខាងជើង បានអញ្ជើញចុះត្រួតពិនិត្យសំណង់ព្រះវិហារវត្តគិរីគង្គារ (ហៅវត្តកំពង់គ្រញូង) ដែលត្រៀមរៀបចំពិធីកាត់ឫស បញ្ចុះខណ្ឌសីមានាពេលខាងមុខ និងបាននាំយកនូវបច្ច័យចំនួនប្រគេនព្រះចៅអធិការវត្តផងដែរ៕




