ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ពីភាពសំខាន់ នៃរបបប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ពីភាពសំខាន់ នៃរបបប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានកំណត់នូវរបបប្រជុំប្រចាំខែ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការមានឱកាស បានធ្វើវឌ្ឍនភាពការងារជូនទៅដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងមុខងារសាធារណៈ និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាយកឱកាសនេះ ចូលរួមដោះស្រាយបញ្ហា និងលើកយកមតិយោបល់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយថា ពីសារៈសំខាន់នៃកិច្ចប្រជុំប្រចាំខែ ដោយបានលើកពីអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា «កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារ ដែលត្រូវបានកំណត់រៀងរាល់ចុងខែ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត»។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែនាពេលនេះ ក៏ជាវេទិកាផ្លាស់ប្តូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជំរៈនូវមន្ទិលសង្ស័យណាមួយ ដែលមានភាពមិនច្បាស់លាស់ ឲ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.