ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនអ្នកសិល្បៈ

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនអ្នកសិល្បៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹ​ងថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី។ ពិធីនេះនឹងរៀបចំ​ឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍​នយោ​បាយ​របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការប្រោសព្រះរាជទាន និងការប្រគល់នូវគ្រឿងឥស្ស​រិយយសសរុបចំនួន ២,១៣៣គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាស្ថាប័នមួយដែលមានភារកិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍​វប្ប​ធម៌ របស់ជាតិ ដោយមានកិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់សិល្បករ សិល្បការិនី សិប្បករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាភាពជោគជ័យមួយនៅក្នុងការថែរក្សា ការពារនូវអ្វី​ដែលជា​សម្បត្តិ​បេតិកភណ្ឌរបស់ដូនតា។

នាពេលកន្លងមក កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ច​ប្រជុំ​កំពូលអាស៊ាន កិច្ចប្រជុំ ASEM ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការបង្ហាញនូវវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ទៅ​កាន់​ពិភព​លោក ដោយមានការសម្តែងទស្សនីយភាពជាច្រើន។

ក្នុងព្រឹត្តិការណ៍នេះហើយដែលសិល្បករ សិល្បការិនីគ្រប់ទម្រង់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បាន​ចូលរួមសម្តែងរួមរហូតបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មហាអស្ចារ្យដែលបង្ហាញឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ រាល់ព្រឹត្តិការណ៍ដែលបានរៀបចំដោយក្រសួងក្តី ដោយស្ថាប័ននានាក្តី គឺទទួលបាន​ជោគជ័យដោយមានការចូលរួមរបស់សិល្បករ សិល្បការិនីមកពីគ្រប់ទម្រង់ និងគ្រប់មជ្ឈដ្ឋាន ដូច​ជា​ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ការចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិធី​បុណ្យទន្លេ បុណ្យសមុទ្រ ជាពិសេសការរៀបចំនូវសង្ក្រាន្តតាម​រាជធានី-ខេត្តទូទាំង​ប្រទេសនាពេល​កន្លងទៅថ្មីៗនេះ។

ការចូលរួមរបស់សហគមន៍ និងវិស័យឯកជនបានផ្តល់នូវភាពកក់ក្តៅ និងលទ្ធភាពដល់សិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធមានឱកាសក្នុងការចូលរួមសម្តែង និងបង្កើតនូវស្នាដៃសិល្បៈ​ផ្សេងៗ។ ដើម្បីជាការលើកទឹកចិត្តដល់គ្រប់សមាសភាពដែលបានចូលរួមចំណែកអភិរក្ស លើក​ស្ទួយ និងអភិវឌ្ឍ លើវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ក៏ដូចជាការចូលរួមសម្តែងក្នុង​ព្រឹត្តិការណ៍ធំៗ​កន្លងមក ក្រសួងបានធ្វើការស្នើសុំគ្រឿងឥស្សរិយយសសរុបចំនួន ២,១៣៣គ្រឿង ដើម្បីជូនដល់​មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដោយទទួលបាន​លទ្ធផលដូចតទៅ៖

១៖ ជាតូបការ ចំនួន ១៥គ្រឿង
២៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៣គ្រឿង
៣៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ១២គ្រឿង
៤៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន ១៨គ្រឿង
៥៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន ២គ្រឿង
៦៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន ៥គ្រឿង
៧៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៧គ្រឿង
៨៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ៥៦គ្រឿង
៩៖ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ៤១១គ្រឿង
១០៖ មុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន ៨២គ្រឿង
១១៖ មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន ១,៤៦១គ្រឿង
១២៖ សហមេត្រី ថ្នាក់អស្សឫទ្ធិ ចំនួន ១គ្រឿង

កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់​បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ក្នុងការបំពាក់​គ្រឿងឥស្សរិ​យ​យសដោយផ្ទាល់ជូនដល់ថ្នាក់ដឹកនាំ សិល្បករ សិល្បការិនីសរុបចំនួន ៦៨រូប។ ជាមួយគ្នានេះ កម្មវិធីនឹងរៀបចំថតរូបជួបជុំគ្នា ៤០រូបម្តង (ជាក្រុមៗ) ជូនដល់សិល្បករ សិល្បការិនីសរុប ៤៩​ក្រុម ដែលបានទទួលគ្រឿងឥស្សរិយយសទាំងអស់ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.