ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អភិបាលខេត្តពោធិ៍សាត់ ស្នើកម្លាំងប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើ

អភិបាលខេត្តពោធិ៍សាត់ ស្នើកម្លាំងប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ត្រូវសហការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានស្នើកម្លាំងដែលប្រចាំការនៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសព្រៃឈើគ្រប់ប្រភេទ ពិសេសនៅតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

លោកអភិបាលខេត្ត បានស្នើបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញកិច្ចការងារដែលអនុវត្តន៍កន្លងមក របស់កម្លាំងសន្តិសុខដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងកម្លាំងស្នាក់ការស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងថា ផ្អែកតាមការពិនិត្យជាក់ស្តែង ឃើញថាមានបទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ តាមរទះគោ រទះក្របី និងគោយន្ត ដែលកើតមានជាបន្តបន្ទាប់ ចេញពីតំបន់ការពារធម្មជាតិ នៃដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់។ កត្តាទាំងនេះ ធ្វើឱ្យជិះឥទ្ធិពលមិនល្អ មកលើថ្នាក់ដឹកនាំ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងមានបម្រែបម្រួលអាកាសធាតុ។ លោកសូមស្នើដល់កម្លាំងប្រចាំការ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាចូលរួម ការពារ បង្ក្រាប និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះជនល្មើសទាំងឡាយទាំងពួង ព្រមទាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ ទៅតាមលទ្ធភាព។

លោកអភិបាលខេត្ត ក៏សូមឱ្យគ្រប់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តន៍ច្បាប់ ឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដែលជាទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងជាការឆ្លើយតប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ជូនថវិកា និងសម្ភារមួយចំនួន ដល់កម្លាំងសន្តិសុខដែលប្រចាំការ នៅតំបន់អភិវឌ្ឍន៍ ភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង និងកម្លាំងស្នាក់ការស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើ ដំណាក់ត្រយឹង ព្រមទាំងនាំយកទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តដំណាក់ត្រយឹង ដែលជាវត្តទើបកកើតថ្មី កំពុងជួបនូវការខ្វះខាតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.