ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិសន្តិបណ្ឌិត ស សុខា និងប្រតិភូអញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែង នៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់!

អភិសន្តិបណ្ឌិត ស សុខា និងប្រតិភូអញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែង នៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វីស)៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤នេះ ត្រូវនឹងពេលរសៀលម៉ោងនៅប្រទេសកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលោកស្រី បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។

បទបង្ហាញស្ដីពី «របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» បានប្រព្រឹត្តទៅនៅក្រសួងហិរញ្ញវត្ថុ នៃសហព័ន្ធស្វីស។ ផ្អែកលើប្រធានបទនេះ លោក Peter Schwendener ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ សហព័ន្ធស្វីស បានពន្យល់អំពីប្រព័ន្ធពន្ធដារនិងការគ្រប់គ្រងដោយឯករាជ្យនៅកម្រិតថ្នាក់ទី៣ ការថ្លឹងថ្លែងចំពោះការផ្ដល់ហិរញ្ញវត្ថុស្មើគ្នានៅគ្រប់ថ្នាក់ ប្រព័ន្ធសមភាពហិរញ្ញវត្ថុ ផលប្រយោជន៍ និងបញ្ហាប្រឈម។

ចំណែកបទបង្ហាញស្តីពី «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់» បានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារBern ទីក្រុងBern។ ពាក់ព័ន្ធប្រធានបទនេះ លោកស្រីបណ្ឌិត Erika Schlappi និងលោកស្រី Eva Schamassmann បានបញ្ជាក់អំពីមធ្យោបាយនៃការចូលរួមរបស់សង្គមសុីវិលនៅក្នុងយន្តការលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ លទ្ធភាពរបស់អង្គការសង្គមសុីវិលក្នុងការបញ្ចុះបញ្ចូលទស្សនៈរបស់ខ្លួន និងបញ្ហាប្រឈម។

សូមជម្រាបជូនថា លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.