ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក គីម​ រិទ្ធី​ បានលើកយ៉ាងដូចនេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអគ្គតេជោ ថៃ អ៊ុំ (សាវុធ) ព្រះវិន័យធរគណខេត្តព្រះវិហារ ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មរតនមុនីសរីសុវណ្ណោ ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

លោក គីម​ រិទ្ធី​ បានលើកយ៉ាងដូចនេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអគ្គតេជោ ថៃ អ៊ុំ (សាវុធ) ព្រះវិន័យធរគណខេត្តព្រះវិហារ ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មរតនមុនីសរីសុវណ្ណោ ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ព្រះពុទ្ធសាសនាបានចូលរួមយ៉ាងសំខាន់នៅក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទេសជាតិ ឱ្យមានការរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ហើយគ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

លោក គីម​ រិទ្ធី​ បានលើកយ៉ាងដូចនេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអគ្គតេជោ ថៃ អ៊ុំ (សាវុធ) ព្រះវិន័យធរគណខេត្តព្រះវិហារ ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មរតនមុនីសរីសុវណ្ណោ ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព​ជុំវិញខេត្ត​ ព្រះសង្ឃ​ លោកតាជី​-យាយជី​ ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត​ នៅបរិវេណវត្តពោធិ៍មានជ័យ​ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​។

លោក គីម​ រិទ្ធី​ បានបន្តថា​យើងគួរមានមោទនភាព ដែលខេត្តព្រះវិហារ​ មិនមានជម្លោះសាសនា​ ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងខេត្តរស់នៅដោយភាពសុខដុមជាមួយគ្នា លោកក៏អំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅក្នុងខេត្ត

ជាមួយគ្នានេះលោក គីម រិទ្ធី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ សូមប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជា ជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗនៅក្នុងសង្គមជាតិ៕ ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.