ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបានដកហូតទម្ងន់៦.៧៧៧,១១ក្រាម ស្មើជាង៦គីឡូក្រាម នៅក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀនត្រូវបាដកហូតទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមត្រូវបានបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរង ទទួលផែនការងារប្រចាំគ្រឿងញៀន នៃក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ជនសង្ស័យប្រុស.ស្រី ដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាក់តូយោតាព្រូសពណ៌ស១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2BY.3724បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាម ក្នុងនោះមាន៖
១.ម្ស៉ៅម៉ត់សថ្លា(MDMA)១ថង់ស្មើ២,១១ក្រាម
២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤.៤៧០ក្រាម
៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២.៣០៥ក្រាម
៤.ទូរស័ព្ទ២គ្រឿង។

ការបង្ក្រាបនេះកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរឹបអូសគ្រឿងញៀនទម្ងន់៦.៧៧៧,១១ក្រាមស្មើជាង៦គីឡូក្រាមនិងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូនក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.