ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

មេ​ឈ្មួញ​ឈើ​អាង​អំណាច​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​យ៉ាងរឹងមាំ​ហ៊ាន​៖ ហៅ​បក្ស ពួក​មក​តដៃ​បំណង​រំដោះ​រថយន្ត ដឹក​ឈើ​ចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនៈគីរី ៖ ហេតុការណ៍​ដ៏​កក្រើក​មួយ​នេះ បាន​កើតឡើង នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល លើ​ផ្លូវជាតិ​លេខ​៧៨​អា ត្រង់​ចំណុច​លើ​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក ទន់ វីរភាព មុខងារ​នាយរង​ផ្នែក​រដ្ធបាល​ព្រៃឈើ ស្រុក​អូរ​ជុំ ជា​អ្នក​ចុះ​ចាប់​ផ្ទាល់ បានឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា នៅក្នុង​សកម្មភាព ចុះ​បង្ក្រាប​នេះ​គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​មួយ​គ្រឿង ដែល​មាន​ស្លាក​លេខ កំពុងចាម ២A-៥៥៨៨ ពណ៌​សរ​ផ្ទុក​ឈើ​ប្រភេទ​ធ្នុង ពេញ​មួយ​ឡាន​សាំ​យ៉ុង បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ​។​

​លោក​បាន​បន្តទៀតថា ពេលដែល​លោក​បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់ នឹង​បើក​បន្ត​ព្យាយាម​រត់គេច​ដោយ​ឃើញ​សកម្មភាព មេ​ឈ្មួញ​ធ្វើ​បែប​នេះ​លោក ទន់ វីរភាព នាយរង​ផ្នែក​រដ្ធបាល​ព្រៃឈើ​អូរ​ជុំ បាន​យក​ដែក​ស្រួច​ចាក់​បំបែក​កង់ឡាន​ដឹកឈើ ស្រាប់តែ​មាន​ក្រុម​ឈ្មួញ​ដែល​មាន​គ្នា​ជា​ច្រើន​នាក់ មក​ចាប់​តោង​ដៃ​មេព្រៃ​មិន​ឲ្យ​ចាក់​កង់ឡាន នឹង​រុញ​ទ្រូង​មេព្រៃ​ឲ្យ​ផ្ងារ​ក្រោយ និង​មាន​បក្សពួក​ខាង​ឈ្មួញ​ឈើ​ពីរ​ទៅ​បី​នាក់​ទៀត តោង​បំពង់​ទី​ប គំរាម​វៃ​មេព្រៃ​ទៀតផង​។​

​ប្រភព​បន្តថា ខណ​:​នោះ លោក​មេព្រៃ​បាន​ចាក់​កង់ឡាន​បែក ដូច​បំណង ពេល​នោះ​ក្រុម​ឈ្មួញ បាន​ដូរ​កង់​ឡាន រត់​ទៅ​មុខ​បន្តទៀត រួច​មេព្រៃ​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ី​ស ៣៣០ កាក់​ឡាន​ដឹក​ឈើ​បន្ត ពេល​នោះ​ក្រុម​ឈ្មួញ យក​ឡាន​សេរី​ទំនើប ២​គ្រឿង​ទៀត មក​គៀរ​រថយន្ត​មេព្រៃ​ដូច​នៅក្នុង​រឿង​ហូ​លី​វ៉ូត​អញ្ចឹង ហេតុការណ៍​នេះ​ធ្វើឲ្យ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រថយន្ត​លោក​មេព្រៃ រង​ការខូចខាត​ដោយ​ឆ្កូត​ថ្នាំ​ខាងឆ្វេង​យ៉ាងដំណំ​។​

​លោក ទន់ វីរភាព បាន​អះអាង​ថា អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ពេល​ដេញ​គៀរ​គ្នា តែ​រថយន្ត​ដឹកឈើ​រត់គេច​បាន​តែ​ជាង​២០​គី​ឡូ ក៏​ចាប់​បាន​វេលា​ម៉ោង​៧​យប់ ក្នុង​ថ្ងៃ​ដដែល ត្រង់​ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ។​
​បច្ចុប្បន្ន វុត្ថុតាង​ឈើ និង​រថយន្ត​យក​មក​រក្សា​ទុក្ខ​នៅ​ផ្នែក​រដ្ធបាល​ព្រៃឈើ​ស្រុក​បរកែវ​។​

​លោក ទន់ វីរភាព បាន​បន្តទៀតថា មុន​នឹង​ឈាន​ដល់​ការបង្ក្រាប​រថយន្ត​ដឹកឈើ​នេះ បាន​មាន​ការលំបាក​ខ្លាំង ដោយ​មាន​បទបញ្ជា​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​បន្ថែម​កម្លាំង​មេព្រៃ ៧​ទៅ​៨​នាក់​ទៀត ទើប​ចាប់បាន ហើយ​លោក​ទន់ វីរភាព បាន​អះអាង​ថា មេ​ឈ្មួញ​ដែល​ជា​ម្ចាស់​ឈើ និង​រថយន្ត មានឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត ដែល​មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​:​គី​រី​។​

​បើ​តាម​របាយការណ៍ បាន​ប្រាប់ថា ក្នុង​ករណី​ដូច​គ្នា​ដែល នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក៏​មាន​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ដែល​មាន​ស្លាក​លេខ ភ្នំពេញ ២A-០៩០៩ បាន​បុក​ជាមួយ​ឡាន​ក្រុម​អ្នក​សារពត៌មាន បណ្ដាលឲ្យ​បែក​កញ្ចក់​រថយន្ត និង​កាំ​ម៉ា​រី​គូទ​ស្វិត ចំនួន​៤​គ្រឿង របស់​នាក់​កាសែត ខូចខាត​យ៉ាង​ដំណំ បច្ចុប្បន្ន សម​កិច្ច​ប៉ូលិស​ស្រុក​កូន​មុំ យក​មក​រក្សាទុក​២​គ្រឿង ឡាន​នាក់​កាសែត​ចំនួន​២​គ្រឿង​ទៀត បើក​រត់គេច​បាត់់ សមត្ថកិច្ច​ស្រុក​កូន​មុំ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​បងប្អូន​នាក់​កាសែត ដែល​ជា​ម្ចាស់​ឡាន មក​សុំ​យក​រថយន្ត​គាត់​វិញ តែ​សម​កិច្ច​មិនទាន់​ប្រគល់ជូន​ទេ ហេតុអ្វី បានជា​លោក ថង សាវុន ដែលជា អភិបាលខេត្ត រ​តន​:​គិរី មិន​មើល​បទល្មើស​ទាល់តែសោះ​បាន​បណ្ដែតបណ្ដោយ​មេ​ឈ្មួញ​អស់នោះ​នៅតែ​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ​តែ​ពេល​នេះ​កំពង់​ជិត​ហិនហោច​ហើយ ។​

​ប្រភព​ពី​ប្រជា​ពលរដ្ធ នឹង​មន្ដ្រី​មួយចំនួន​នៅ​ក្នង​រតន​:​គិរី​​មានតែ សម្ដេច​តេ​ជោនា​យករ​ដ្ធ​មន្ដ្រី ហ៊ុន សែន មេត្តា​ជួយ​ចាត់​វិធានការ​ទៅលើ​មន្ដ្រី​ខូចខិល​មួ​ចំនួន​តូច​ដែល​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ដែល​មាន​អំណាច​ទាំងនោះ​ផ្ដើម​នឹង​អនុសាសន៍​របស់ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី កម្ពុជា ៕
​

r180719f1 r180719f2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.