ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់តាំងតំណាង អញ្ជើញចូលរួមបុណ្យសព លោកស្រី ស៊ឹម គង់ចៃ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោក រួមជាមួយកូន២នាក់ទៀត

នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់តាំងតំណាង អញ្ជើញចូលរួមបុណ្យសព លោកស្រី ស៊ឹម គង់ចៃ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោក រួមជាមួយកូន២នាក់ទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ក្រោមការចង្អុលបង្ហាញ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិប្រចាំ ទិសភូមិភាគទី៣ ទី៤ និងទី៥ បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាតំណាង ដឹកនាំកម្លាំង ចូលរួមរៀបចំពិធីបុណ្យទាំងស្រុងជូន សពលោកស្រី អនុសេនីយ៍ឯក ស៊ឹម គង់ចៃ មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានទទួលមរណភាពក្នុងកំឡុងពេលឈឺពោះសំរាលកូន កាលពីម៉ោង ៣៖២០ទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងចូលរួមរំលែកទុក្ខដ៏សែនរន្ធត់ក្រៀមក្រំនេះ ជាមួយគ្រួសារនៃសព។

សូមរំលឹកអំពីហេតុការណ៍ដ៏គួរឲ្យសោកសង្វេកក្រៀមក្រំអាណោចអាធមនេះថា កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កុមារា ណាំ សង្ហបូរី អាយុ១២ឆ្នាំ ត្រូវជាកូនប្រុសបង្កើត លោកស្រីអនុសេនីយ៍ឯក ស៊ឹម គង់ថៃ បានទទួលមរណភាពដោយរោគាពាធ ជំងឺទឹកនោមប្រៃ បន្តមកដល់ម៉ោង២ រំលងអាធ្រាត្រថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ដដែល លោកស្រីអនុសេនីយ៍ឯក ស៊ឹម គង់ថៃ បានឈឺពោះឆ្លងទន្លេកូនទី៤ នៅមណ្ឌលសុខភាពកំពង់ស្រឡៅ រំពេចនោះគាត់មានអាការៈវិលមុខយ៉ាងខ្លាំង ហើយក៏បានទទួលមរណភាព ទាំងកូននៅក្នុងផ្ទៃ នៅវេលាម៉ោង៣៖២០ទៀបភ្លឺ ថ្ងៃដដែល។

ពិធីបុណ្យសព ទាំង៣នាក់ម្តាយកូន តាមប្រពៃណីខ្មែរ ប្រារព្វធ្វើនៅឯស្រុកកំណើតនៃសព ស្ថិតនៅក្នុងវត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងពិធីបុណ្យសពនោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត បានពាំនាំបច្ច័យបុណ្យ និងអំណោយដ៏ថ្លៃថ្លា ដូចខាងក្រោម៖
១៖ អំណោយរបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ មានបច្ច័យបុណ្យ ១០លានរៀល អង្ករ ២៥០គីឡូ មីម៉ាម៉ា ២កេសធំ ត្រីខកំប៉ុង ២កេសធំ
២៖ បច្ច័យបុណ្យរបស់ លោកស្រីឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ចំនួន១លានរៀល
៣៖ បច្ច័យបុណ្យរបស់ប្រធាននាយកដ្ឋាន និងកម្លាំងទាំងអស់នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក សរុបចំនួន ១២លានរៀល។
៤៖ ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦លានរៀល៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.