ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ហ៊ុន ម៉ានី បន្តចុះជួបក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកសាមគ្គីមុនីជ័យ

លោក ហ៊ុន ម៉ានី បន្តចុះជួបក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកសាមគ្គីមុនីជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាធិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ នៅទីស្នាក់ការគណបក្សស្រុក។

មានវត្តមានក្នុងកិច្ចប្រជុំរួមមាន លោក សំ រិទ្ធី អនុប្រធានក្រុមការងារ លោក យឹម សុខុម អនុប្រធានគណបក្សខេត្ត ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សស្រុក និងឃុំ សរុបប្រមាណ៦០រូប។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងក្តាប់សភាពការណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

យោងរបាយការណ៍របស់ លោក មួង ធី ប្រធានគណៈកម្មាធិការបក្សស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅ គណបក្សស្រុក រួមជាមួយក្រុមការងារគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើចលនាតាមគោលការណ៍ណែនាំរបស់ថ្នាក់កណ្តាលក្នុងការជំរុញចលនាបោះឆ្នោត និងធានាបានជ័យជំនះយ៉ាងធំធេង លើសលុបជូនគណបក្ស។

ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គណបក្សស្រុកបានត្រៀមផែនការ និងកំពុងអនុវត្តជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះផ្ទាល់ជូនដល់អង្គប្រជុំដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។

មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ានី ថ្លែងអំណរគុណក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញជូនគណបក្សក្នុងកាលកន្លងទៅ។ លោកបានផ្តល់អនុសាសន៍ឲ្យក្រុមការងារខិតខំជំរុញបន្ថែមល់ការងារកសាងបក្ស និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តមកលើគណបក្សកាន់តែខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ សម្រាប់ការបោះឆ្នោតខាងមុខ សូមក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងបញ្ហាផ្សេងៗរបស់អង្គបោះឆ្នោតដើម្បីធានាបាននូវជ័យជំនះជូនគណបក្ស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.