ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ ដែលកំពុងចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង (Video inside)

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ ដែលកំពុងចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមដឹកនាំរួម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅទាំង១០ក្រុម ដែលបាននឹងកំពុងបំពេញបេសកកម្ម ចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ក្នុងដំណើរចុះត្រួតពិនិត្យកម្លាំងដោយផ្ទាល់ខាងលើនេះ គឺដើម្បីលើកទឹកចិត្ត និងចង់ដឹងពីសុខទុក្ខ ការស្នាក់នៅ ហូបចុក ព្រមទាំងឧបត្ថម្ភសម្ភារៈ និងថវិកាបន្ថែម ជូនដល់កងកម្លាំងប្រចាំការ និងឈរជើង ទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមផែនការដែលបានកំណត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងចម្រុះ នៃអនុគណៈកម្មការ ទាំង១០ក្រុម ដែលកំពុងឈរជើងបំពេញបេសកកម្ម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់។ លោកសូមឱ្យបន្តកិច្ចការងារនេះ បន្ថែមទៀត និងធ្វើឲ្យបានល្អ ម្មត់ចត់ និងជាក់ច្បាស់ជាងនេះ ដោយធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ ជូនជាតិ ក៏ដូចរាជរដ្ឋាភិបាល និងប្រជាជនដែលស្រលាញ់ធនធានធម្មជាតិ។

គួរជម្រាបជូនថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់កម្លាំងចម្រុះ ធ្វើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកំពុងតែកើតមានយ៉ាងក្តៅគគុកនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដោយបានឃ្មុំដីយកមករក្សាទុកជាសម្បត្តិរដ្ឋ បានទំហំ ៣៩,៥០៧ហិកតា, កសាងផែនទី ជូនទៅក្រសួងបរិស្ថាន ដើម្បីកំណត់ភូមិសាស្ត្រស្តារព្រៃឈើឡើងវិញ, ឃុំខ្លួនជនល្មើស ១៤នាក់ និងអប់រំផ្សព្វផ្សាយ ចំនួន៥១នាក់ ស្រី៧នាក់ ព្រមទាំងធ្វើការស្រាវជ្រាវសាវតារ ដើម្បីកំណត់មុខសញ្ញាជនល្មើសបន្ថែមទៀត។

សម្រាប់ទិសដៅបន្ត គឺគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀម៖
ទី១- បង្រួមក្រុមការងារចម្រុះ ពី១០ក្រុម មកត្រឹម៦ក្រុម ហើយរៀបចំកម្លាំងឈរជើង និងល្បាតការពារជាប្រចាំ តាមគោលដៅរៀងៗខ្លួន និងពង្រឹងកិច្ចសហការនៅមូលដ្ឋាន
ទី២- រៀបចំដំឡើងផ្ទាំងប៉ាណូ សម្គាល់ទីតាំងដី គោលដៅដែលបានឃ្លុំរួច
ទី៣- អនុវត្តច្បាប់ និងធ្វើការផ្សព្វផ្សាយអប់រំ អំពីធនធានធម្មជាតិ
ទី៤- សហការជាមួយក្រសួងបរិស្ថាន កសាងផែនទីឡើងវិញ រាល់ដីដែលបានឃ្លុំរក្សាការពារទាំងអស់
ទី៥- សហការជាមួយក្រសួងបរិស្ថាន បង្កើតក្រុមការងារចម្រុះមួយ រៀបចំផែនការរយៈពេល៥ឆ្នាំ ដើម្បីស្តារព្រៃឈើឡើងវិញ នៅដីដែលបានឃ្មុំការពាររួច
និងទី៦- អនុវត្តតាមផែនការលេខ២០៨១/២៤ ផក.ខពស ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្តទៀត។៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.