ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈយោធិន, ពេលខាងមុខនឹងរៀបចំឱ្យមានតុល្យភាព រវាងនាយទាហាន និងពលទាហាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា។

ការលើឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន, ការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ។

សម្តេចបញ្ជាក់ថា «ការងារការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិនេះ យើងនឹងបន្តគិតគូរអំពីសមាមាត្រនៃការរើសចូលកងទ័ពក្នុងមួយឆ្នាំៗ និងការបណ្តុះបណ្តាលនាយទាហាន ពាក់ព័ន្ធសាលានាទាហានទាំង ៣កម្រិត បូកជាមួយការបណ្តុះបណ្តាលក្រៅប្រទេស ថាតើក្នុងមួយឆ្នាំ យើងត្រូវរើសទាហានសរុបប៉ុន្មាន ក្នុងពលទាហានប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ ព្រោះនាយទាហាបណ្តុះបណ្តាលរួច៤ឆ្នាំ មិនអាចថយមកជាពលទាហានវិញបានទេ អីចឹងក្នុងរយៈពេល១៥-២០ ឆ្នាំយើងធ្វើយ៉ាងណាឱ្យមានតុល្យភាពនាយទាហាន និងពលទាហាន»។

សម្តេចបន្ថែមថា នៅកម្ពុជាមានគេឆ្ងល់ថាហេតុអ្វី បានជាមាននាយទាហានច្រើន? សម្តេចឆ្លើយវិញថា បើមើលប្រវត្តិកម្ពុជាអស់លោកពិតជាបានយល់ ដោយនាយទាហានរបស់កម្ពុជាភាគច្រើន គឺសុទ្ធតែជាអ្នកដែលចូលរួម កាលៈទេសៈដែលកម្ពុជា មានសង្គ្រាម។ ប៉ុន្តែទៅថ្ងៃមុខ កម្ពុជានឹងដោះស្រាយ ដើម្បីឱ្យមានតុល្យភាពរវាងនាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងរៀបចំដឹកនាំបញ្ជា។

សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងគិតគូរ ឱ្យមានការរៀបចំនូវយោធិនកាតព្វកិច្ច ដែលពលទាហានមួយចំនួន អាចនឹងរើសចេញពីយោធិនកាតព្វកិច្ចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.