ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងនគបាលទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ៣២២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់
ខេត្តបន្ទាយមានជ័យ÷ស្រុកម៉ាឡៃនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទីបានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៣លើកក្នុងនោះវេលាម៉ោង ១៤:៣០ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ បានដឹកនាំលោក មេបញ្ជាការរង លោកនាយផ្នែក នាយរងផ្នែក នាយរងប៉ុស្តិ៍ និងមន្ត្រីសរុបចំនួន ៣៥នាក់ សហការជាមួយ កម្លាំង អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែន ទៅប្រទេសថៃដោយខុសច្បាប់ ចំនួន ៣០០នាក់ ស្រី១៥៤នាក់ កុមារ២៦នាក់ នឹងម៉ូតូចំនួន ០៩គ្រឿង ត្រង់ចំណុច ក្រោយដេប៉ូទេលា ឈ្មោះ អាលក្ខ ប៊ុនធឿន ស្ថិតនៅក្នុងភូមិកោះស្នូល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋទាំង អស់មានទីលំនៅក្នុងខេត្តចំនួន០៩គឺ
១,ខេត្តបន្ទាយមានជ័យចំនួន១៣៦នាក់ ស្រី៦៥នាក់ កុមារ១៣នាក់
២,ខេត្តបាត់ដំបង ចំនួន៤៧នាក់ ស្រី២៣នាក់ កុមារ០២នាក់
៣,ខេត្តសៀមរាបចំនួន៨១នាក់ ស្រី៤៦នាក់ កុមារ០៥នាក់
៤,ខេត្តពោធិ៍សាត់ ចំនួន១៣នាក់ ស្រី០៦នាក់
៥,ខេត្តកំពង់ចាមចំនួន០៧នាក់ ស្រី០៥នាក់ កុមារ០៤នាក់
៦,ខេត្តព្រៃវែងចំនួន០៣នាក់ ស្រី០២នាក់ ៧,ខេត្តកំពង់ឆ្នាំងចំនួន០៣នាក់ ស្រី០២នាក់ កុមារ០១នាក់
៨,ខេត្តកំពង់ធំចំនួន០៥នាក់ ស្រី០៣នាក់ ៩,ខេត្តឧត្ដរមានជ័យចំនួន០៥នាក់ ស្រី០២នាក់ កុមារ០១នាក់។ ក្រោយពីលោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការអប់រំណែនាំរួចក៏ឲ្យពួកគាត់វិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ។ ដោយឡែកម៉ូតូចំនួន០៩ គ្រឿង បានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បី ស្វែងរកម្ចាស់។
ចំណែកនៅវេលាម៉ោង១៤:៣០នាទី កម្លាំងនគបាលប៉ុស្តិ៍ក្បាលស្ពានស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ចំនួន១៤នាក់ ស្រី០៥នាក់ កុមារ០១នាក់ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ ត្រង់ចំណុច គោលដៅដើមប្រេងខ្យល់ ស្ថិតនៅក្នុង ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋទាំងអស់មានទីលំនៅក្នុងខេត្តចំនួន០៣គឺ
១,ខេត្តបាត់ដំបង ០៦ នាក់ ស្រី០២នាក់
២, ខេត្តប៉ៃលិន ០៧នាក់ ស្រី០៣ កុមារ០១នាក់
៣,ខេត្តសៀមរាប ០១ នាក់ ។ បន្ទាប់ពីរធ្វើការ សួរនាំ និងអប់រំណែនាំរួច បានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។
ដល់វេលា ម៉ោង១៤:៣០នាទី កម្លាំងប៉ុស្តិ៍ស្វាយព្រៃ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ចំនួន០៨នាក់ ស្រី០១នាក់ ក្នុងភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ ស្ថិតនៅភូមិកណ្តាល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រជាពលរដ្ឋទាំងអស់មាន ទីលំនៅក្នុងខេត្តចំនួន០៣គឺ
១,ខេត្តបន្ទាយមានជ័យចំនួន០៤នាក់ ស្រី០១នាក់
២,ខេត្តបាត់ដំបងចំនួន០១នាក់ ៣,ខេត្តសៀមរាបចំនួន០៣នាក់ ។ បន្ទាប់ពីបានសាកសួរ និងអប់រំណែនាំរួចបានឱ្យពួកគាត់វិលត្រឡប់ទៅលំនូវឋាន រៀងៗខ្លួនវិញ។
កម្លាំងនគបាលបានឲ្យដឹងថា ប្រជាពលរដ្ឋសរុបចំនួន៣២២នាក់ ស្រី១៦០នាក់ កុមារ២៧នាក់ និងម៉ូតូចំនួន០៩គ្រឿង។
ពាក់ព័ន្ធការទប់ស្កាត់ពលករខ្មែរចំនួន៣២២នាក់ខាងលើត្រូវបានអប់រំណែនាំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញចំណែកម៉ូតូចំនួន០៩ គ្រឿងបានធ្វើការប្រគល់ជូនទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាល័យមានចំណាត់ការបន្ត។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.