ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងប្អូនប្រជាពលរដ្ឋចំនួន ១,៧៣៤,៦២៩នាក់ បានចូលរួមលេងកម្សាន្ត «សង្រ្កាន្តបាត់ដំបង» និងតាមរមណីយដ្ឋាននានា។ នេះបើតាមលោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ចំនួនភ្ញៀវទេសចរសរុប ១,៧៣៤,៦២៩នាក់ កើនឡើង១៥.៦៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន១,៥០០,១៦៨នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ១,៧៣១,៤៣២នាក់ កើនឡើង១៥.៦៣% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ មាន ១,៤៩៧,៤២១នាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ៣,១៩៧នាក់ កើនឡើង១៦.៣៨% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានតែ២,៧៤៧នាក់។

ជាលទ្ធផល រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមយយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ មានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត សប្បាយច្រើន។

សម្រាប់សង្ក្រាន្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ទាក់ទាញសំខាន់ៗដូចជា៖ តំបន់ត្រជាក់ចិត្ត តំបន់រណបត្រជាក់ចិត្ត (តំបន់ពាង) តំបន់សាសនា (ពិធីពូនភ្នំខ្សាច់ ពិធីថ្វាយទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះគន្ធវារី)ការសម្តែងសិល្បៈ(របាំ) ការសម្តែងសៀក ការស្តែងល្ខោនខោល ការប្រគុំតន្ត្រីខ្នាតយក្សចំនួន២ តន្រ្តីស្រុកស្រែ ពិព័រណ៌ម្ហូបអាហារនិងផលិតិផលក្នុងស្រុក ពិព័រណ៌ផលិតផលទូទៅ ការបាញ់កាំជ្រួចទាំង ៤ថ្ងៃ ការលេងល្បែងប្រជាប្រិយ។ល។

លោក សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ កាលម្សិលមិញ បានបូកលម្អិតបណ្តោះអាសន្នចំនួន៣ថ្ងៃគឺត្រូវនឹងថ្ងៃទី១៣,១៤,១៥ និងបន្ទាន់បានបូកសរុបថ្ងៃទី១៦ ជាថ្ងៃចុងក្រោយទេ។ យោងរបាយការណ៍មន្ទីរជំនាញបានបូកសរុបទាំង៤ថ្ងៃ ជាលទ្ធផលឃើញថាមានការកើនឡើងជាងឆ្នាំមុន គួរឲ្យកត់សម្គាល់។

លោកអភិបាលខេត្តបានបន្តថា សម្រាប់ភ្ញៀវទេសចរមកលេងស្រុកកំណើត និងភ្ញៀវបានឆ្លងកាត់មកលេងក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានចូលរួមកម្សាន្ត «សង្រ្កាន្តបាត់ដំបង» មានភ្ញៀវជាច្រើននាក់ចូលរួមយ៉ាងសប្បាយរីករាយដោយរលូន ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីកើតឡើងដែលគួរឱ្យគាត់សម្គាល់នោះទេ គឺដោយសារតែ «ក្រោមម្លប់សន្តិភាព»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.