ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង

អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន៧នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង ចុះបង្ក្រាបចំណុចទីតាំងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនជាតិវៀតណាមទាំង៧នាក់ រួមមាន ទី១៖ឈ្មោះ ឡេ អាញ់ធឿន អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ ចាន់ វ៉ាន់ទៀង អាយុ៣២ឆ្នាំ, ទី៣៖ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ដន ធីង្វៀង ភេទស្រី អាយុ៣០ឆ្នាំ, ទី៦៖ឈ្មោះ ង្វៀង វាំងទឹង អាយុ២៧ឆ្នាំ និងទី៧៖ឈ្មោះ ឡី ឡី អាយុ៣៣ឆ្នាំ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ដកហូតវត្ថុតាង រួមមាន ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន៦៤កញ្ចប់ ទម្ងន់៣៦១,៥០ក្រាម, ថ្នាំម្សៅម៉ត់ពណ៌ស ចំនួន៤កញ្ចប់ ទម្ងន់១៣៥,៦០ក្រាម, ថ្នាំកញ្ចប់ពណ៌លឿង ចំនួន៤កញ្ចប់ ទម្ងន់១០,០០ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន១កញ្ចប់ ស្មើ៣២គ្រាប់ ទម្ងន់៤,៤០ក្រាម, ថ្នាំក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ ទម្ងន់១០,៤០ក្រាម, កញ្ឆាចំនួន០៤កញ្ចប់ ទម្ងន់១៦,៣០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១៧កញ្ចប់ ទម្ងន់១៧២,៥០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១១កញ្ចប់ ទម្ងន់១២០,៥០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស សញ្ញារូបផ្លែត្របែក ចំនួន៥កញ្ចប់ ទម្ងន់៥១,៨០ក្រាម, ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅរូបសត្វគោ ចំនួន១២កញ្ចប់ ទម្ងន់៨៧,៧០ក្រាម ទម្ងន់ថ្នាំសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចាត់ការទៅតាមផ្លូវច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.