ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន នាំអំណោយសប្បុជន ចែកជូនដល់ពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន នាំអំណោយសប្បុជន ចែកជូនដល់ពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី៤ សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភគាំទ្រពីលោកលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងកងអង្គរក្ស និងលោកស្រី ព្រមទាំងក្រុមការងារ។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោក ម៉ែន វិបុល,លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុងស្វាយរៀងផងដែរ។

សម្ដេចបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ និងលោកស្រី ដែលបានឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយក៏ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីចែករំលែក នៃក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

សម្ដេចក៏បានរំលឹកអំពីអតីតកាលប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់នូវភ្លើងសង្គ្រាមថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ដែលជាថ្ងៃរំដោះពីរបបលន់ណុល ហើយប៉ុលពតបានដឹកនាំទៅជារបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់ ហើយបានបន្សល់ទុក ដោយកូនកំព្រា ស្ត្រីមេម៉ាយជាច្រើននាក់។

សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា មានតែសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋចេញពីរបបយង់ខ្នង ប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រែក្លាយប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស។

សម្ដេចបានបន្ថែមថា អាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះ ត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់។

បន្ថែមលើសពីនេះ សម្ដេចម៉ែន សំអន ក៏បានអរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារដ្ឋបាលក្រុងស្វាយរៀង ដែលបានខិតខំអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះក្រុងស្វាយរៀងបច្ចុប្បន្ន មានតំបន់សេដ្ឋកិច្ចពិសេស និងមានរោងចក្រ ចំនួន០៩នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ និងមានសហគ្រាស សិប្បកម្មចំនួន ២២០ ដែលបានផ្តល់ឱកាសការងារដល់បងប្អូនកម្មករ កម្មការនីប្រមាណជាង ៥,០០០នាក់ ក្នុងក្រុងស្វាយរៀង និងកំពុងបន្តសាងសង់រោងចក្រ ជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានសារុងមួយ និងថវិកា៤ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.