ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី! ខេត្តបាត់ដំបង ទទួលបានភ្ញៀវសរុបជាង ១លាននាក់ ចូលរួមលេងកម្សាន្ត «សង្រ្កាន្តបាត់ដំបង»

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី! ខេត្តបាត់ដំបង ទទួលបានភ្ញៀវសរុបជាង ១លាននាក់ ចូលរួមលេងកម្សាន្ត «សង្រ្កាន្តបាត់ដំបង»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី! ត្រូវនឹងថ្ងៃទី១៣,១៤,១៥ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានភ្ញៀវជាតិ និងអន្តរជាតិជាង ១,០៧៣,៦៤៦នាក់ មកលេងកម្សាន្តសប្បាយតាមរមណីយដ្ឋាននានា និងសង្រ្កានបាត់ដំបងនៅក្នុងក្រុងបាត់ដំបង។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាថ្ងៃសង្ក្រាន្ត ៣ថ្ងៃនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទស្សនានៅតាមទីកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅទីតាំងសង្រ្កាន្តក្នុងក្រុង-ខេត្តបាត់ដំបង សរុបមានចំនួន១,០៧៣,៦៤៦នាក់ក្នុងនោះមាន ភ្ញៀវទេសចរណ៍ជាតិចំនួនសរុប ១,០៧១,៥៥៥នាក់,មានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនសរុប២,០៩១នាក់។

ក្នុងរបាយការណ៍បានលម្អិតថា ថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ១៥៩,១៦៩នាក់ ,ភ្ញៀវទេសចរណ៍ជាតិចំនួន ១៥៨,៧១១នាក់,ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤៥៨នាក់ ។ ថ្ងៃទី១៤ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ៣៩៥,១៨៩នាក់,ភ្ញៀវទេសចរណ៍ជាតិចំនួន ៣៩៤,៤៦៨នាក់, ភ្ញៀវទេសចរណ៍អន្តរជាតិ ៧២១នាក់។ ថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរណ៍ចំនួនសរុប ៥១៩,២៨៨នាក់,មានភ្ញៀវទេសចរណ៍ជាតិចំនួន ៥១៨,៣៧៦នាក់, មានភ្ញៀវទេសចរណ៍អន្តរជាតិ ៩១២នាក់។

លោក សុខ លូ អភិបាលខេត្តបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ បានលម្អិតជូនខាងលើរួចហើយសម្រាប់ភ្ញៀវទេសចរណ៍មកលេងស្រុកកំណើតនិងភ្ញៀវបានឆ្លងកាត់មកលេងក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចូលរួមកម្សាន្ត «សង្រ្កាន្តបាត់ដំបង» ជាច្រើននាក់យ៉ាងសប្បាយរីករាយ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីដែលគួរឱ្យគាត់សម្គាល់នោះទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.