ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ៥០ម៉ឺននាក់

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ៥០ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរទៅលេងកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ដល់១៥ ខែមេសា ឆ្នាំ២០២៤នេះ មានប្រមាណជាង ៥០ម៉ឺននាក់ទៅលេងកម្សាន្តនៅសួនតេជោឈ្នះឈ្នះ ក្រុងសិរីសោភ័ណ និងបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត និងតាមវត្តអារាម តំបន់រម្មណីយ៍ដ្ឋានមាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុសស្រុកថ្មពួក និងអាងតំត្រពាំងថ្មស្រុក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា ភ្ញៀវជាតិដែលមកលេងកំសាន្តនៅសួនតេជោឈ្នះឈ្នះក្រុងសិរីសោភ័ណ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំល្បែងប្រជាប្រិយ៍មានដូចជា បោះឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ស្វាដណ្តើមស្លឹកឈើ និងរាំ បាញ់ពពុសសាប៊ូ និងបាញ់ទឹកឱ្យត្រជាក់ហើយមានទទួលនំបញ្ចុកសម្រាប់ភ្ញៀវទៅទទួលទានផងដែរ។

លោក ឈឿន សេរីវុធ បានបន្ថែមដា បាយការណ៍ដែលទទួលបាន២ថ្ងៃមានថ្ងៃទី០១ និងថ្ងៃទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្ត មានចំនួន ៣១៦.៩១៩នាក់ក្នុងនោះមានភ្ញៀវជាតិ ៣១៦.១៥៤នាក់ ភ្ញៀវអន្តរជាតិ ១.១៥១នាក់។

លោកបានបញ្ជាក់ថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវលេងកំសាន្តចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិ ១២៥.៧១៦នាក់ភ្ញៀវបរទេសចំនួន ៧៦៥នាក់ និងថ្ងៃទី២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមកកំសាន្តចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិ ១៩០.០៥២នាក់ ភ្ញៀវអន្តរជាតិ ៣៨៦នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.