កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះធ្វើការល្បាតចល័តនិងឈរជើងតាមគោលដៅសំខាន់ៗដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!!!
បន្ទាយមានជ័យ៖ដោយមានការណែនាំនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការ គោលដៅ ការពារ ចាប់ពីស្តុបចាស់ ដល់ សាលាក្រុងសិរីសោភ័ណ ដើម្បីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅថ្ងៃអង្គារទី ១៦ ខែមេសា ឆ្នាំ៣០២៤។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាកម្លាំងក្រោមឱវាទ ចេញល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗងាយរងគ្រោះ ដើម្បីរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្កើនការទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ កើតឡើងជាយថាហេតុ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ ២៤ ម៉ោង ដើម្បីបងប្អូនប្រជាពលរដ្ឋមានហេតុការណ៍កើតឡើងចុះជួយអន្តរាគមន៍និងបង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើរលេងកំសាន្តនៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បើមានហេតុការ អសន្តិសុខ កើតឡើងសូមទំនាក់ទំនងមកកាន់លេខ ទាន់ហេតុការណ៍ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានលេខ 085575555/ 095550555 ដើម្បីចុះជួយអន្តរាគមន៍ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេល។




