ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក សោម ចិន​៖ ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ​គឺជា​ការចូលរួម​ថែរក្សា​ការពារ​សន្តិភាព​និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​បាន​សុខសាន្ត​និង​កាន់តែ​រីកចម្រើន​យូរអង្វែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ក្រុង​កំពត​និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​មណ្ឌល​កំពត លោក សោម ចិន បាន​លើកឡើង​ថា​«​ដើម្បី បន្ត​ថែរក្សា​ការពារ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង និង​កាន់តែ​រីកចម្រើន​បន្ត​ថែម​ទៀត​ពិតប្រាកដ​នោះ​» សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​គ្នា​ត្រូវតែ​ទៅ​ចូលរួម​បោះឆ្នោ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​លោក សោម ចិន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នា​ឱកាស​ចុះ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​បាន​ធ្វើឡើង នៅក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៨ នង​ក្រោម​វត្តមាន​ចូលរួម​ផងដែរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​ជិត​៤០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​សោម ចិន ក៏​បាន​លើក​នូវ​សារ នយោបាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ​ផ្តោត​សំខាន់​លើ​សមិទ្ធផល​ធំៗ និង​ស្នាដៃ​ដឹកនាំ​រយៈពេល​ជិត ៤០​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ចេញ​ពី​គំនរ​ផេះផង់​នៃ​ភ្លើងសង្គ្រាម រហូត​ទទួលបាន​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព​សង្គម ព្រមទាំង​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។
​លោក​ក៏​បាន​បន្ត​លើកឡើង​ទៀត​ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ចាស់ទុំ​ខាង​ផ្នែក​នយោបាយ និង​មាន​ប្រវត្តិ​ក្នុង​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ ដឹកនាំ​កសាង​ជាតិ​ជា​យូរណាស់​មកហើយ​។ ចំណុច​ពិសេស​ទៅទៀត​នោះ​ថា​៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ផ្ដាច់មុខ​គ្មាន​គណបក្ស​ណា​ចូលរួម​ឡើយ ក្នុង​ការរំដោះ​ប្រជាជន​និង​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នៅ​ឆ្នាំ​១៩៧៩​។​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ជា​គណបក្ស​ផ្ដាច់មុខ​ក្នុង​ការនាំមក​នូវ​គោល​នយោបាយ​ឈ្នះៗ​ក្រោម​ការដឹកនាំ​ក្នុង​មា​គា៌​ដ៏ត្រឹមត្រូវ​របស់​សម្ដេ​ច​តេជោ​ហ៊ុន សែន ដើម្បី​ជូន​ប្រទេសជាតិ និង​ប្រជាជន ហើយ​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ មិន​ដែល​រត់​ចោល​ប្រជាជន​ម្ដង​ណា​ឡើុយ​ហើយ​ក៏​គ្មាន​គណបក្ស​ណា​មក​ប្រៀបផ្ទឹម​បានដែរ​ក្នុង​ការថែរក្សា​នូវ​សុខ​សន្តិភាព​បាន​យូរអង្វែង​និង​ការអភិវឌ្ឍ  ប្រទេសជាតិ​មាន​ការលូតលាស់​រីកចម្រើន​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​យើង​បច្ចុប្បន្ន​នេះ​កាន់តែ​ធូរធារ​ល្អប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លើសពីនេះ លោក សោម ចិន​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​-​សមាជិកា​ទាំងអស់ ដែល​កន្លងមក តែង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​បាន​ផ្តល់​យុត្តិធម៌​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក សោម ចិន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សមាជិក​-​សមាជិកា​ទាំងអស់ នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា និង​មាន​លេខ​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត ដើម្បី​ទទួល​បាន​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​ទៀត​៕
​សេង ណា​រិទ្ធ​

 

i180716f5 i180716f8 i180716f7 i180716f6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.