ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​តាមពិត​ការដាក់​បំផ្ទុះ​គ្រាប់បែក ដែល​មាន​ព័ត៌មាន​មួយចំនួន​ចុះផ្សាយ​មិនមែន​ជា​រឿង​ពិត​នោះទេ គឺ​សង្ស័យ​គេ​យក​គីប​ទៅ​ច្នៃ​បោក​ត្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មន្ត្រីនគរបាល​បាន​សង្កេត​ឃើញ​គីប​សម្រាប់​បំផ្ទុះ​ចំនួន​១១​គី និង​សម្ភារ​:​ពាក់ព័ន្ធ​មួយចំនួន​ទៀត ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យកទៅ​ដាក់​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​មួយ​កន្លែង ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​គេ​សង្ស័យថា អ្នក​នោះ​យក​ទៅ​ច្នៃ​ដើម្បី​បោក​ត្រី​ក្នុង​ស្ទឹង ។ ប៉ុន្តែ​សំណាងល្អ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល រក​ឃើញ​ទាន់​ពេលវេលា ក៏​ប្រញាប់​ដោះ​យក​ចេញ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក អ៊ិវ គឹមស៊ាន ស្នងការរង នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យដឹង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា នេះ​ថា ករណី​រកឃើញ​រំសេវ​គ្រឿង​បំផ្ទុះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ស្ថិតនៅក្រោម​ស្ពាន​មួយ​កន្លែង​ក្បែរ​ព្រះវិហារ​ខ្មែរ​អ៊ិស្លាម ក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ លោក​បាន​បន្តទៀតថា តាមពិត​ទៅ​មិនមែន​ជា​គ្រាប់បែក​បំផ្ទុះ​ចំនួន​១១​គ្រាប់ ដូច​ការចុះផ្សាយ​របស់​គេហទំព័រ​មួយចំនួន​នោះទេ គឺជា គីប​ចំនួន​១១​គី​ប ដែល​គេ​យកទៅ​ដាក់​ច្នៃ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​បោក​ត្រី​ក្នុង​ស្ទឹង​ជាដើម ហើយ​ខាង​នគរ បាល​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ រក​ជនសង្ស័យ​ដែល​ច្នៃ​គ្រាប់​គី​ប និង​រំសេវ​ខាងលើនេះ ។ រហូតមកដល់​ពេល នេះ​ខាង​នគរបាល​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​ដែល​ច្នៃ​គ្រាប់​ខាងលើ​នៅឡើយ​ទេ ។

​សូមបញ្ជាក់​ថា មុនពេល​កើតហេតុ កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ដើរ​ល្បាត​នៅតាម​មូលដ្ឋាន និង​គោ ល​ដៅ​សំខាន់ៗ របស់ខ្លួន ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើររក​ជីក​ត្បូង​បាន​ប្រាប់ថា ពួក​គេ​ប្រទះឃើញ​គ្រឿងផ្ទុះ​រួច​ក៏​បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​ការស្រាវជ្រាវ​ភ្លាមៗ​តែម្តង ។​

​ទោះបីជា​យ៉ាងណា ក្រោយ​ពេល​នគរបាល​បាន​ចុះទៅពិនិត្យ​ដល់​កន្លែង​ដែល​ជនល្មើស​លាក់ទុក​គ្រឿង​បំផ្ទុះ​នោះ មន្ត្រី​ជំនាញ​បាន​រកឃើញ​គីប​បំផ្ទុះ​ចំនួន​១១​គី​ប រំសេវ​បំផ្ទុះ​២​ដុំ​តូច ខ្សែរ​យឺត​បញ្ឆេះ​ចំនួន​៤ ខ្សែ ក្រណាត់​ប្រវែង​១.៧១​សង់ទីម៉ែត្រ​ចំនួន​១​ដុំ ធុង​ប្រេង​នំ សម្រាប់​ដាក់​គ្រឿង​បំផ្ទុះ​១ និង​ថង់ប្លាស្ទិក​វេ​កខ្ចប់​គ្រឿង​បំផ្ទុះ​ផងដែរ ។ គេ​មិនដឹងថា ជនសង្ស័យ​យក​របស់​ទាំងនោះ​ដើម្បី​ធ្វើ​គោលបំណង​អ្វី​នោះ​ទេ ព្រោះ​នៅ ក្បែរ​ស្ពាន​មួយកន្លែង អាច​រៀបចំ​សម្រាប់​បំផ្ទុះ​ស្ពាន​ក៏​ថា​បានដែរ ។

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់នោះ ត្រូវបាន​នគរបាល​យ​ក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​ខាង​ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ឱ្យ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្វែក​មុខ​ជនសង្ស័យ ដែល​រៀបចំ​ផែនការ​ខាងលើ​ផងដែរ ។​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ពេល​ឮ​ដំណឹង​បែបនេះ មាន​ការព្រួយបារម្ភ​ពី​សុវត្ថិ ភាព​រស់នៅ​យ៉ាង​ខ្លាំង បើសិនជា​គេ​រៀបចំ​ដាក់​ទុកចោល ហើយ​មាន​មនុស្ស​ណា​ម្នាក់​ដើរ​ប៉ះ​នោះ​អាច​នឹង​គ្រោះ ថ្នាក់​ដល់​អាយុ​ជិវិត​ជាក់​ជាមិនខាន ៕ ដោយ ៖ នីយ៉ា​

 

r180716b1 r180716b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.