ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​លោក ​ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​ត្រូវបាន​ម្តាយ​ស្ត្រី​សតិមិ​ន​គ្រប់​ដក​បណ្តឹង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ លោក ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​ត្រូវបាន​ម្តាយ​ស្ត្រី​សតិមិ​ន​គ្រប់​ដក​បណ្តឹង ពី​បទ​រំលោភ​កូនស្រី​គាត់​ចំនួន​២​ដង​បន្ទាប់ពី​សាកសួរ​កូនស្រី​ឆ្លើយ​ម្តង​អញ្ចេះ​ម្តង​អញ្ចុះ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ជនរងគ្រោះ​២​នាក់​ម្តាយ​កូន​ឈ្មោះ សេន ស៊ី​លិក អាយុ​៥៧​ឆ្នាំ និង​កូនស្រី​សតិ​មិន​គ្រប់​ឈ្មោះ នាង លី​ត​តា អាយុ​២១​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ ដើរ​ស៊ីឈ្នួល​បេះ​ម្រេច និង​ដក​ដំឡូង រស់នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​(​ផ្ទះ​ទល់មុខ​អធិការដ្ឋាន​ស្រុក​អូរយ៉ាដាវ​)​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង ខេត្តរតនគិរី​ចោទ លោក ជួប វណ្ណ​រក្ស អធិការនគរបាល​ស្រុក​អូរយ៉ាដាវ និង​បក្សពួក​ចំនួន ៣ នាក់​ឃុបឃិត​គ្នា​លោម​យក​កូនស្រី​គាត់​ទៅ​អោយ​អធិការ​រំលោភ​បាន​សម្រេច ២​លើក រួច​គំរាម​សម្លាប់​បើ​នាង​ហ៊ាន​ប្រាប់​គេ ករណី​នេះ​ជនរងគ្រោះ​២​នាក់​ម្តាយ​កូន​បាន​ប្តឹង​ទារ​ជម្ងឺ​ចិត្ត​២​ម៉ឺ ដុល្លារ ។​

​ក្នុង​បណ្តឹង​ថា លើក​ទី​១៖​កាលពី​ម៉ោង​ប្រហែល​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៥​លោក​ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​បាននាំ  កូន​នាង​ខ្ញុំ​ឈ្មោះ នាង លី​ត​តា ទៅ​ផឹកស៊ី​រួច​នាំ​ចូល​បន្ទប់​ផ្ទះសំណាក់​រតនៈ​ជូ​លី នៅ​ផ្សារ ស្រុក​បរ​កែវ ។ លើក​ទី​២ ៖ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ខែ​ឧសភា ឆ្នាំ​២០១៥  ដោយសារ​តែ​កូន​នាង​ខ្ញុំ​ឈ្មោះ​លី​ត​តា ខ្លាច​អំណាច​របស់​លោក​ជួប វណ្ណ​រក្ស ជា​អធិការ​ស្រុក​អូរយ៉ាដាវ កូន​នាង​ខ្ញុំ  ក៏​បាន​ដើរចូល​ទៅ​កន្លែង​អធិការដ្ឋាន នគរបាល​ស្រុក​អូរយ៉ាដាវ​ពេលនោះ លោក ជួប វណ្ណ​រក្ស បាន​លើក​កាំភ្លើង​ប្រុង​បាញ់​កូន​នាង​ខ្ញុំ​(​ឈ្មោះ នាង លី​ត​តា​) រួច​បាន​ហៅ​កូន​នាង​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ធ្វើការ​របស់​គាត់​ហើយក៏​បាន ធ្វើ​សកម្មភាព​ចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ​កូន​នាង​ខ្ញុំ​នៅលើ​ប៉ៅ​អ៊ី បាន​សម្រេច​ជា​លើក​ទី​២ ក្រោយ​រំលោភ​សេពសន្ថវៈ​រួច​ក៏​ប្រាប់​អោយ​កូន​នាង​ខ្ញុំ​ត្រលប់​ដើរ​ទៅ​ផ្ទះ វិញ ដោយ​ហុច​លុយ​៥០​ដុល្លា​អាមេរិក រួច​ក៏​បាន​បង្ខំ​អោយ​កូន​នាង​ខ្ញុំ​អោយទៅ​ធ្វើការ​នៅ​ហាង​ខា​រ៉ា​អូរ​ខេ សប្បាៗ​នៅ​ខេត្ត​ស្ទឹងត្រែង​។​

​ក្នុង​រឿង​ការចោទប្រកាន់​ខាងលើ ត្រូវបាន​លោក ជួប វណ្ណ​រក្ស អធិការ​ស្រុក​អូរយ៉ាដាវ ធ្លាប់​បាន​អោយ​សារពត៌មាន​ដឹង​កាល​ម៉ោង​៥​រសៀល ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ ថា​ក្នុង​ករណី​នេះ​ដោយ​មាន​ការ​ញោះ​ញុ​ង​និង​មាន​មនុស្ស​នៅ​ពីក្រោយ​ខ្នង ចង់​ដណ្តើម​ដំណែង​របស់ខ្លួន​។ រូបគាត់​គ្មាន​ចេតនា​ទៅ​រំលោភ​ស្ត្រី​រងគ្រោះ ដូច​ការចោទប្រកាន់​នោះ​ទេ ព្រោះ​ក្មេង​ស្រី​នេះ​ដើរ​លេង​ពេលយប់ ដេក​តាម​ផ្លូវ​ដូច​មនុស្ស​ញៀន​ថ្នាំ ចំណែក​គាត់​ជា​អ្នក​មាន​មុខមាត់ និង​ជា​មន្ត្រីរាជការ​ផង​មិន​អាច​ប្រព្រឹត្តិ​ដូច​ពាក្យ​ចោទប្រកាន់​នោះ​ឡើយ ។​

​អ្នកស្រី​ឈ្មោះ សេន ស៊ី​លិក អាយុ​៤៧​ឆ្នាំ ត្រូវ​ម្តាយ​ស្រី​សតិ​មិន​គ្រប់​បានអោយដឹងថា បន្ទាប់ពី​សាកសួរ​កូនស្រី​ខ្លួន​ឆ្លើយ​មិន​ត្រឹមត្រូវ ខុស​ពី​ចម្លើយ​ថ្ងៃមុន​ខ្លួន​បាន​សម្រេចចិត្ត​ដក​ពាក្យបណ្តឹង​វិញ​     ដោយ​មិន​បាន​ទាមទា​សំណង​ទេ ៕
​សុវណ្ណរិទ្ធ​

 

2015_08_04b 2015_07_31c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.